
នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន Reno13 Series របស់ខ្លួននៅឥណ្ឌា ដែលមានម៉ូដែល Reno13 និង Reno13 Pro។ សូមជំរាបថា ស្មាតហ្វូនទាំងពីរនេះ បានបង្ហាញខ្លួនរួចហើយនៅលើទីផ្សារប្រទេសចិន ខណៈដែលពេលនេះ គឺបន្តមកកាន់ប្រទេសឥណ្ឌា និងប្រទេសវៀតណាមផងដែរ។ នៅពេលនេះ យើងបានដឹងថា ស្មាតហ្វូន Reno13 series នេះគឹមានតម្លៃចាប់ផ្តើមពី INR 37,999 ($442) សម្រាប់ម៉ូដែល Reno13 ដែលមានទំហំ 8GB/128GB ។ សម្រាប់ស្មាតហ្វូន OPPO Reno13 Pro មានតម្លៃចាប់ផ្តើមពី INR 49,999 ($582) សម្រាប់ទំហំ 128GB/256GB។
ស្មាតហ្វូនទាំងពីរនេះ គឺអាចធ្វើការ Pre-order បាននៅលើហាងផ្លូវការរបស់ក្រុមហ៊ុន OPPO នៅក្នុងប្រទេសឥណ្ឌា និងដៃគូសហការជាច្រើនទៀត ហើយការចែកចាយស្មាតហ្វូននេះគឺនៅថ្ងៃទី 11 ខែមករា។ ស្មាតហ្វូន Reno13 មានពណ៌ Ivory White និង Luminous Blue ហើយមានអេក្រង់ទំហំ 6.59-អ៊ីង AMOLED display បង្ហាញចេញបានកម្រិត1.5K ល្បឿន120Hz) និងបន្ទះឈីប Dimensity 8350 ហើយនិងមានថ្មទំហំ 5,600mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W charging។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP (LYT-600) និងគ្រាប់ទីពីរ 8MP (OV08D) ultrawide lens ផងដែរ។

ស្មាតហ្វូន Reno13 Pro វិញ មានពណ៌ Graphite Grey និង Mist Lavender ហើយនឹងមានអេក្រង់ទំហំធំដល់ទៅ 6.83-អ៊ីង ប្រភេទកញ្ចក់ AMOLED កម្រិត FHD+ ល្បឿន 120Hz។ នៅលើស្មាតហ្វូននេះ កាមេរ៉ាគោលទំហំ 50MP (IMX890), 50MP Periscope (3.5x zoom) ហើយនិងទំហំ 8MP Ultrawide។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5,800mAh ជាមួយនឹងបច្ចេកវិទ្យា 80W Charging ថែមទៀតផង។

នៅលើស្មាតហ្វូន Reno13 series នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា IP66/68/69 សម្រាប់ការពារទឹក និងធូលី ហើយក៏ប្រើប្រាស់នូវស្បែក ColorOS 15 និងគាំទ្រជាមួយនឹង Android 15 ដែលអាចអាប់ដេត OS ដល់ទៅ 3 ជំនាន់ និងការអាប់ដេតសុវត្ថិភាពបានដល់ទៅ 4 ឆ្នាំ៕
