ស្វែងរកពួកយើង:

OPPO Reno15 Pro Max តម្លើងមកជាមួយ Specs ខ្លាំងមែនទែន!

ដោយ

Koun Jab Luffy

11 តុលា 2025 12:55 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែឧសភាកន្លងទៅនេះ OPPO បានប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនម៉ូដែលReno14 និង Reno14 Pro នៅលើទីផ្សារ ដោយស្មាតហ្វូននេះបានធ្វើអោយមានការចាប់អារម្មណ៌ខ្លាំងមែនទែនទៅលើការឌីស្សាញរូបរាង កាមេរ៉ាខ្លាំង និងមានភាពធន់ជាមួយនិងទឹកទៀតផង។ យោងតាមព័ត៌មានថ្មីនៅពេលនេះ គឺមាបនការបង្ហើបពីការមកដល់នូវម៉ូដែលថ្មី Reno15 Series ថែមទៀតហើយ។
បើតាមរបាយការណ៌ថ្មីដែលទើបនឹងចេញនៅពេលនេះ បាននិយាយថា វត្តមានរបស់ Reno 15 Series នឹងមាន 3 ម៉ូដែលរួមមាន Reno15, Reno15 Pro និង Reno15 Pro Max។ ការដែលក្រុមហ៊ុននេះបញ្ចេញនូវម៉ូដែល Pro Max នេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុននេះមានចេតនាចង់ធ្វើការប្រជែងជាមួយនិង Xiaomi និង Apple ដែលបានប្រកាសចេញរួចមកហើយនូវស្មាតហ្វូនប្រណិតម៉ូដែល Pro Max។
Article image
បើតាមការបង្ហើបថ្មីៗនេះ បានអោយដឹងថា Reno15 Pro Max នឹងអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង LTPO OLED screen បង្ហាញចេញបាន "1.5K" resolution ល្បឿន 120Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីនវិញគឺដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 SoC ខណៈដែលកាមេរ៉ាគោលមានទំហំ 200MP គាំទ្រដោយសិនស័រ Samsung ISOCELL HP5 និងគ្រាប់ទីពីរមានទំហំ 50MP Telephoto និងមួយគ្រាប់ទៀតមានទំហំ Ultrawide។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 50MP។
ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា មានថ្មទំហំ 6,500mAh។ ចំពោះប្រព័ន្ធសុវត្ថិភាពនៅលើ Reno15 Pro Max ក៏នឹងមានការបំពាក់នូវសិនស័រស្កែនម្រាមដៃលើអេក្រង់ក៏ដូចជាមានការទ្រទ្រង់នូវ Wi-Fi 7 រួមនិង NFC ផងដែរ។ ស្មាតហ្វូនេនះរត់នៅលើ Android 16 ផ្អែកលើស្បែកកម្មវិធី ColorOS 16 ចេញពីប្រអប់តែម្តង។
ស្មាតហ្វូនជំនាន់ថ្មី Reno15 Series រួមជាមួយនិងម៉ូដែល Pro Max នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាចុងឆ្នាំនេះហើយ និងអាចបង្ហាញវត្តមាននៅលើទីផ្សារសកលនាដើមឆ្នាំ 2026 ខាងមុខនេះ។
OPPO Reno15 Pro Max តម្លើងមកជាមួយ Specs ខ្លាំងមែនទែន!