ស្វែងរកពួកយើង:

Loading Ad...

OPPO Reno7 ឆ្លងកាត់កាត់ការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន BIS របស់ឥណ្ឌា និង IMDA របស់សឹង្ហបូរី រួចរាល់ហើយ ទំនងជានឹងបង្ហាញវត្តមានឆាប់ៗនេះ

ដោយ

Koun Jab Luffy

30 ធ្នូ 2021 02:21 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Reno7 series នៅក្នុងប្រទេសចិន។ នៅថ្ងៃនេះមានការព្យាករណ៌ថា ក្រុមហ៊ុននឹងបញ្ចេញស្មាតហ្វូននេះនៅទីផ្សារក្រៅប្រទេសឆាប់ៗនេះដែរ។ បើតាមដំណឹងកន្លងមក គឺបាននិយាយថា ស្មាតហ្វូនទំនងជានឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅទីផ្សារប្រទេសឥណ្ឌានាខែមករា 2022 ខាងមុខនេះ។
យោងតាមព័ត៌មានចុងក្រោយដែលបានចែកចាយដោយលោក Mukul Sharma ដែលជាអ្នកទម្លាយព័ត៌មានល្បីឈ្មោះមួយរូបបាននិយាយថា ស្មាតហ្វូន OPPO Reno7 គឺបានឆ្លងកាត់កាត់ការបញ្ជាក់វិញ្ញាបនបត្រ BIS របស់ប្រទេសឥណ្ឌាហើយ និង IMDA របស់ប្រទេសសឹង្ហបូរីរួចរាល់ហើយ។ ដូច្នេះបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ ទំនងដូចជាមិនយូរទេ គឺអាចនឹងពីរបីសប្តាហ៍ខាងមុខនេះក៏ថាបាន។
Article image
សូមជំរាបថា ស្មាតហ្វូន OPPO Reno7 គឺមានបំពាក់នូវអេក្រង់ទំហំ 6.43-inch បង្ហាញចេញាបក្នុងកម្រិត FHD+ OLED display ជាមួយនឹងល្បឿន 90Hz refresh rate។ ស្មាតហ្វូននេះ គឺត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវឈីប Qualcomm Snapdragon 778G និងមានរ៉េមទំហំ 12GB ហើយនិងមេម៉ូរីទំហំ 256GB of internal storage។ ស្មាតហ្វូនមានកាមេរ៉ាគោលទំហំ 64MP primary camera sensor និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide lens រួមជាមួយនឹងគ្រាប់ទីបីមានទំហំ 2MP macro lens។ សម្រាប់កាមេរ៉ាមុខមានទំហំ 32MP ហើយចំពោះថាមពលវិញ គឺប្រើប្រាស់ថ្មទំហំ 4,500mAh ដែលមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យា Fast charging។
Article image
ងាមកខាង OPPO Reno7 Pro វិញ គឺមានអេក្រង់ទំហំ 6.55-inch បង្ហាញចេញបាន FHD+ OLED display ជាមួយល្បឿនrefresh rate 90Hz និងមានការប្រើនូវកំពូលឈីបថ្មី MediaTek Dimensity 1200-Max ហើយនិងមានថ្មទំហំ 4,500mAh ទ្រទ្រង់នូវបច្ចេកវិទ្យសាកកម្លាំង 65W fast charging។ បន្ថែមពីនេះ ក៏នូវមានបច្ចេកវិទ្យា ultra-dense graphite sheet ជាមួយនឹង superconducting vacuum VC liquid cooling ដែលជួយរក្សាម៉ាស៊ីនទូរស័ព្ទមិនអោយឡើងកំដៅខ្លាំងថែមទៀតផង។
Article image
ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានមុខងារ X-axis linear motor រួមនឹង dual stereo speakers ផងដែរ។ ហើយបើនិយាយពីការថតរូបវិញស្មាតហ្វូននេះ ប្រើប្រាស់កាមេរ៉ាគោលទំហំ 50MP Sony IMX766 primary sensor និងមានការអមដំណើដោយគ្រាប់ទីពីរទំហំ 8MP ultra-wide lens ហើយនិងគ្រាប់ទីបីទំហំ 2MP macro camera។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 32MP ដែលជាប្រភេទ Sony IMX709 sensor មានសមត្ថភាពខ្ពស់បំផុតនៅក្នុងការថតរូប។