
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា OPPO ទម្លាយនូវព័ត៌មានថ្មីរបស់នាឡិកឆ្លាតវៃរបស់ខ្លួនសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារថែមទៀតហើយ ដោយម៉ូដែលថ្មីនេះ នឹងមានការសម្ពោធជាផ្លូវការនៅថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះ នៅក្នុងប្រទេសម៉ាឡេស៊ី។
មើលទៅលើការឌីស្សាញរបស់នាឡិកាឆ្លាតវៃ OPPO Watch X ថ្មីនេះ គឺមានភាពស្រដៀងគ្នាជាមួយនិងនាឡិកាឆ្លាតវៃ OnePlus Watch 2 ដែលបានប្រកាសចេញកាលពីថ្ងៃទី 26 ខែកុម្ភៈនេះអញ្ចឹង។ ប្រភពខាងលើនេះ ក៏មានការបញ្ជាក់ដូចគ្នានេះដែរ ដោយលើកឡើងថា នាឡិកាឆ្លាតវៃ OPPO Watch X និងមានរូងរាង ហើយនិងការបំពាក់នូវមុខងារប្រើប្រាស់ដូចគ្នាជាមួយនិង OnePlus Watch 2 អញ្ចឹង ដោយរួមទាំងលក្ខណៈសម្បត្តិខាងក្នុងផងដែរ។

នាឡិកាឆ្លាតវៃថ្មីនេះ នឹងមានអេក្រង់ទំហំ 1.43-អ៊ីង OLED display បង្ហាញចេញជាមួយនិងទំហំ 466x466px ហើយនិងដំណើរលារនៅលើបន្ទះឈីប Snapdragon W5 Gen 1 chip គាំទ្រដោតប្រព័ន្ធ Google Wear OS 4 ថែមទៀតផង។

OPPO Watch X នឹងបង្ហាញវត្តមានជាមួយនិងជម្រើសពណ៌ Platinum Black និង Mars Brown។ ទាក់ទងនឹងព័ត៌មាននេះ មានការបញ្ជាក់ថា OPPO Watch X (OWW231) បានទទួលនូវការបញ្ជាក់វិញ្ញាបនបត្រ MIIT និង 3C នៅក្នុងប្រទេសចិនរួចហើយ ដោយថែមទាំងបញ្ជាក់ថា មានការគាំទ្រនូវបច្ចេកវិទ្យា 4G LTE connectivity តាមរយៈ eSIM និងមានបច្ចេកវិទ្យាសាកកម្លាំង 10W charging ផងដែរ។ នាឡិកាឆ្លាតវៃថ្មីនេះ អាចនឹងមានថ្មទំហំ 500mAh។
