នៅថ្ងៃនេះ OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមចេញនូវផលិតផលថ្មីមួយទៀតសម្រាប់ហ្វេនៗរបស់ខ្លួន ដែលរបស់លេងថ្មីនេះ គឺមានការផ្តោតទៅលើការផលិតរូបភាព និងវីដេអូ។ តាមការទម្លាយចេញមុននេះ បាននិយាយថា នេះគឺជា កាមេរ៉ា Gimbal។ គួរបញ្ជាក់ថា ថ្មីៗនេះ មានរបាយការណ៌ថ្មីមួយចេញពីសារព័ត៌ មាន Blue Whale Media របស់ប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានធ្វើការនៅលើផលិតផលថ្មី ដែលជាប្រភេទកាមេរ៉ាដែលកំពុងតែពេញនិយម Popular Pocket-Sized Cameras។

OPPO ត្រៀមចេញកាមេរ៉ា Pocket នៅក្នុងព្រឹត្តិការណ៌សម្ពោធស្មាតហ្វូនជំនាន់ថ្មី Find X10 Series
នៅថ្ងៃនេះ OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមចេញនូវផលិតផលថ្មីមួយទៀតសម្រាប់ហ្វេនៗរបស់ខ្លួន ដែលរបស់លេងថ្មីនេះ គឺមានការផ្តោតទៅលើការផលិតរូបភាព និងវីដេអូ។ តាមការទម្លាយចេញមុននេះ បាននិយាយថា នេះគឺជា កាមេរ៉ា Gimbal។ គួរបញ្ជាក់ថា ថ្មីៗនេះ មានរបាយការណ៌ថ្មីមួយចេញពីសារព័ត៌ មាន Blue Whale Media របស់ប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានធ្វើការនៅលើផលិតផលថ្មី ដែលជាប្រភេទកាមេរ៉ាដែលកំពុងតែពេញនិយម Popular Pocket-Sized Cameras។
តាមប្រភពខាងលើនេះ បានបន្ថែមថា គម្រោងការណ៌ថ្មី Gimbal Camera Project របស់ក្រុមហ៊ុន OPPO នេះ ត្រូវបានគេបញ្ជាក់ថា បានធ្វើការអនុម័តហើយ។ គម្រោងនេះមានឈ្មោះថា “Fuyao” ហើយនឹងបង្ហាញវត្តមាននៅត្រីមាសទី 4 ឆ្នាំ 2026 ខាងមុខនេះហើយ។
របាយការណ៌ដដែលនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 series ក៏នឹងមានការសម្ពោធជាផ្លូវការណ៌នៅខែតុលាខាងមុខនេះដូចគ្នា ដូច្នេះ ជាមួយនិងគម្រោងការណ៌ថ្មីនេះ មានការសន្និដ្ឋានថា ក្រុមហ៊ុន OPPO អាចនឹងធ្វើការប្រកាសចេញនូវផលិតផលថ្មី Gimbal Camera នេះនៅក្នុងពេលតែមួយជាមួយនិងស្មាតហ្វូន OPPO Find X10 series។

