
យោងតាមរបាយការណ៍ថ្មីមួយដែលទម្លាយចេញពី Digital Chat Station កាលពីដើមសប្តាហ៍នេះបានបង្ហើបថាក្រុមហ៊ុន OPPO កំពុងតែធ្វើការនៅលើថេប្លេត Fagship ដែលមានរូបរាងតូចជាមួយនឹងទំហំអេក្រង់ 8.8-អ៊ីង OLED ថែមទៀតហើយ។តាមអ្នកទម្លាយរូពនេះបានអោយដឹងថាថេប្លេតថ្មីនេះនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ផងដែរ។ស្របពេលជាមួយការអាប់ដេតថ្មីនេះក៏មានការបញ្ជាក់ថាថេប្លេតថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 ទៀតផង។
មកដល់ពេលនេះក្រុមហ៊ុន Qualcomm នៅមិនទាន់បង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 5 នោះទេប៉ុន្តែក្រុមហ៊ុននេះធ្លាប់បាននិយាយអំពីបន្ទះឈីបនេះនៅក្នុងកំឡុងនៃការប្រកាសចេញបន្ទះឈីប Snapdragon 8 Elite Gen 5 កាលពីខែកញ្ញាផងដែរ។ក្រុមហ៊ុនផលិតបន្ទះឈីបនេះបានបញ្ជាក់ថាខ្លួននឹងបញ្ជាក់បន្ថែមអំពីបន្ទះឈីបនេះនៅចុងឆ្នាំនេះប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានទម្លាយអំពីកាលបរិច្ឆេទក្នុងការប្រកាសជាផ្លូវការនោះទេ។

គួរបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នៃការប្រកាសកន្លងមកនេះលោក Li Jie Louis ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បាននិយាយថាក្រុមហ៊ុន OnePlus នឹងក្លាយជាម៉ាកយីហោដំបូងគេក្នុងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 នេះ។គាត់បានបញ្ជាក់ថាបន្ទះឈីបថ្មីនេះនឹងប្រើប្រាស់នូវដំណើរការ 3nm និងបំពាក់នូវ Oryon CPU cores ផងដែរ។សម្រាប់បន្ទះឈីប Snapdragon 8 Gen 5 នេះត្រូវបានគេនិយាយថាគឺមិនប្រកាសនៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកផផ្សេងទៀតនោះទេគឺនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនតែម្តង។

បន្ទះឈីបនេះអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Ace-Series ដែលនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងឈ្មោះហៅថា OnePlus 15R ។តាមការបញ្ជាក់ចេញពី Digital Chat Station អោយដឹងថាថេប្លេតនេះនឹងមានតួខ្លួនស្តើងក្នុងការប្រើប្រាស់។ប្រភពដដែលនេះបានបន្ថែមថាថេប្លេតនេះនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Flagship មួយទៀតរបស់ក្រុមហ៊ុន OPPO។ផ្អែកទៅលើពាក្យចចាមអារ៉ាមជាច្រើនអោយដឹងថាក្រុមហ៊ុននេះអាចនឹងប្រកាសបង្ហាញនូវ OPPO Find X9S នៅដើមត្រីមាសទី 2 ឆ្នាំ 2026 នេះនៅក្នុងប្រទេសចិន៕
