
កាលពីឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានធ្វើអោយមានការភ្ញាក់ផ្អើលម្តងរួចមកហើយទៅលើការចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនកាមេរ៉ាដ៎៏ល្បីរបស់ពិភពលោក Hasselblad អភិវឌ្ឍប្រព័ន្ធកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតៗរបស់ខ្លួន។យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានអោយដឹងថា ក្រុមហ៊ុនធំៗទាំងពីរនេះបានប្រកាសពីការបន្តចាប់ដៃគ្នាបន្ថែមទៀតនៅក្នុងពង្រីកទៅការស្រាវជ្រាវនិងអភិវឌ្ឍប្រព័ន្ធកាមេរ៉ាថតរូបនៅលើស្មាតហ្វូនថ្នាក់ប្រណិតៗរបស់ OPPO អោយកាន់តែមានសមត្ថភាពខ្ពស់ និងប្រជែងបានជាមួយដៃគូនានានៅលើទីផ្សារស្មាតហ្វូន។
ខណះពេលនេះ ក្រុមហ៊ុន OPPO នៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ប្រព័ន្ធរូបភាពថ្មី ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនប្រណិតៗនាពេលខាងមុខនេះនៅឡើយទេ ប៉ុន្តែមានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ នឹងធ្វើ អោយមានភាពកាន់តែប្រសើរឡើងទៅប្រព័ន្ធផលិតរូបភាពនៅលើស្មាតហ្វូនរបស់ខ្លួនល្អជាងមុន និងមានភាពច្បាស់ជាងមុន ក៏ដូចជាគុណភាពល្អជាងមុន ហើយនឹងបានប្រើពាក្យស្លោកថា “set a new benchmark for the quality of mobile imaging” ថែមទៀតផង។
គួរបញ្ជាក់ថា ភាពជាដៃគូររវាងក្រុមហ៊ុន OPPO និង Hasselblad នេះ គឺមានចាប់តាំងពីវត្តមានរបស់ OPPO Find X5 series មកម្លេះដោយក្រុមហ៊ុនធំៗទាំងពីរនាំមកនូវប្រព័ន្ធកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងបានជួយអោយក្រុមហ៊ុន OPPO អាចប្រជែងជាមួយនឹងដៃគូរជាច្រើនទៀតផង។ ជាមួយនិងកិច្ចសហការនេះ នៅលើស្មាតហ្វូនប្រណិតៗរបស់ OPPO គឺមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ Hasselblad ដែលមានដូចជា color science និង Hasselblad Portrait Mode ដែលស៊ីគ្នាជាមួយនិង simulates classic Hasselblad lenses ទៀតផង។

បន្ថែមពីនេះ ក្រុមហ៊ុន OPPOP ក៏មានការដាក់មកនូវមុខងារ professional Hasselblad Master Mode ដែលមានសមត្ថភាពអាចថតរូបភាពបានល្អដូចចាកាមេរ៉ា Flagship Mirrorless Medium Format Camera ម៉ូដែល Hasselblad X2D អញ្ចឹងដែរ។ ហើយនៅក្នុងនោះ ស្មាតហ្វូនប្រណិតៗរបស់ OPPO ក៏ទទួលបាននូវអត្ថប្រយោជន៌ពី Hasselblad XPan mode ដែលអាចថតរូបភាពនៅខ្នាត 65:24 wide aspect ratio ទៀតផង។
