ស្វែងរកពួកយើង:

OPPO បញ្ចេញនូវរូបភាពផ្សព្វផ្សាយផ្លូវការណ៌របស់ Find X8 និង Find X8 Pro

ដោយ

Koun Jab Luffy

17 តុលា 2024 11:48 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃទី 24 ខែតុលា ខាងមុខនេះ ក្រុមហ៊ុន OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find X8 Series នៅលើទីផ្សារប្រទេសចិនហើយ។ ថ្មីៗនេះ ស្មាតហ្វូនម៉ូដែលថ្មីនេះ ក៏ត្រូវបានគេទម្លាយចេញនូវរូបភាពផ្លូវការណ៌ជាច្រើនរួចមកហើយ។ នៅពេលនេះ ដើម្បីបញ្ជាក់កាន់តែច្បាស់ពីវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន OPPO បានបន្តបញ្ចេញនូវរូបភាពផ្សព្វផ្សាយផ្លូវការណ៌របស់ស្មាតហ្វូន Find X8 និងFind X8 Pro រួមនឹងផលិតផលថ្មីៗដែលនឹងមានវត្តមាននៅក្នុងពេលនោះផងដែរ។
នៅក្នុងរូបភាពផ្សព្វផ្សាយថ្មីនេះ គឺមានការបង្ហាញនូវរូបភាពផលិតផលថ្មីរបស់ OPPO ជាច្រើន ក្នុងនោះមានដូចជា Find X8, Find X8 Pro, ថេប្លេត Pad 3 Pro និងកាសស្តាប់ Enco X3 ហើយនិងនាឡិកាឆ្លាតវៃ Watch X ដែលនឹងមានការភ្ជាប់នូវខ្សែរថ្មី Arctic Gray strap ថែមទៀតផង។
OPPO Find X8 នឹងបង្ហាញវត្តមានជាមួយអេក្រង់រាបស្មើរ ទាំងមុខទាំងក្រោយ និងមានភ្ជាប់ស៊ុម ខណៈដែលម៉ូដែល Find X8 Pro គឺមានការឌីស្សាញរូបរាងជាមួយនិងគែមជុំវិញកោង។ បើតាមការទម្លាយចេញពីលោក Pete Lau ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន OPPO បាននិយាយថា ស្មាតហ្វូននេះ គឺមានឌីស្សាញជាពិសេស តួរខ្លួនមានកាទម្ងន់ស្រាល និងមានសមតល្យស្មើរគ្នា បើទោះបីជាមានម៉ូឌុលកាមេរ៉ាធំនៅខាងលើក៏ដោយ។
Article image
OPPO Find X8 នឹងមានអេក្រង់ទំហំ 6.59 អ៊ីង ទម្ងន់ 193g ហើយនិងមានកម្រ៉ាស់ត្រឹមតែ 7.84mm។ សម្រាប់ស្មាតហ្វូន ម៉ូដែល Pro នឹងមានអេក្រង់ទំហំ 6.78 អ៊ីង មានទម្ងន់ 215g ហើយនិងមានកម្រ៉ាស់ត្រឹមតែ 8.24mm ប៉ុណ្ណោះ។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា OPPO Pad 3 Pro នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិងជម្រើស 4 ទំហំ រួមមាន 8GB/256GB, 12GB/256 GB, 16GB/512 GB និងទំហំធំជាង 16GB/1TB។
OPPO បញ្ចេញនូវរូបភាពផ្សព្វផ្សាយផ្លូវការណ៌របស់ Find X8 និង Find X8 Pro