
ថ្មីៗនេះ លោក Zhou Yibao ទើបតែទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 Series របស់ខ្លួន។ បន្ទាប់ពីការចែករំលែកនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះ នៅថ្ងៃនេះ លោកZhou ក៏បានបន្តបង្ហោះនៅលើ Weibo អំពីមុខងារ “AI imaging” ថ្មីដែលជាផ្នែកមួយនៃស្មាតហ្វូនថ្មីនេះ។ នៅក្នុងការបង្ហោះមួយនៅលើplatform នេះ លោក Zhou ទើបតែបង្ហាញនូវរូបភាពមួយនៃវត្ថុបុរាណមួយនៅក្នុងសារៈមន្ទីរ Chengdu Museum នៅក្នុងប្រទេសចិន។
នៅក្នុងការប្រើប្រាស់នូវមុខងារ AI imaging ទៅលើរូបភាពនេះ សម្រាប់ reflection ត្រូវបានកែសម្រួលយ៉ាងស្អាត។ តាមការបញ្ជាក់នៅលើ Yibao នេះ បានអោយដឹងថា មុខងារនេះ ត្រូវបានឌីស្សាញឡើងសម្រាប់ការប្រើប្រាស់នៅក្នុងស្ថានភាពដែលមានចំណាំង reflection និង glare ដែលអាចបំផ្លាញនូវភាពស្រស់ស្អាតរបស់រូបភាពនេះ។ សម្រាប់មុខងារនេះពិតជាមានប្រយោជន៍មែនទែននៅពេលដេលថតរូបភាពថ្ងៃលិចតាមបង្អួចការិយាល័យ ពពកនៅក្នុងពេលហោះហើរ ឬនៅក្នុងអំឡុងពេលនៃការធ្វើដំនើរតាមរថភ្លើង ឬក្រោមដីជាដើម។

លោក Zhou ក៏បានទម្លាយអំពីការលុបចោលនូវ Glares ចេញពីរូបភាពដែលថតនៅលើស្មាតហ្វូន “OPPO Find X8” នេះផងដែរ។ សម្រាប់មុខងារ AI Tool នេះ ពិតជាមានប្រហោជន៍មែនទែនដើម្បីដកចេញនូវ Reflection។ ក្រៅពីនេះ ស្មាតហ្វូន Find X8 series នេះ ក៏មានការបំពាក់នូវ IR blaster និង NFC smart card-cutting ថែមទៀតផង។ សម្រាប់មុខងារទាំងនេះ ក៏ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងទៅលើឧបករណ៍ឆ្លាតវៃជាច្រើននៅក្នុងផ្ទះ។ សម្រាប់មុខងារ NFC Smart Card Cutting នឹងប្រើប្រាស់នូវទីតាំងដែលនឹងផ្លាស់ប្តូរដោយស្វ័យប្រវត្តិរវាង NFC Cards រក្សាទុកនៅលើស្មាតហ្វូនផ្អែកទៅលើទីតាំងរបស់អ្នកផងដែរ៕
