ស្វែងរកពួកយើង:

OPPO បន្តចាប់ដៃជាមួយ Kaka អតីតពានរង្វាន់ Ballon d'Or ចូលរួមនៅក្នុងព្រឹត្តិការណ៌ 2024 UEFA Champions League វគ្គផ្តាច់ព្រាត់

ដោយ

Koun Jab Luffy

30 ឧសភា 2024 07:49 ព្រឹក

អាន 2 នាទី

Article image
យោងតាមកាលបរិច្ឆេតកន្លងមកនេះ បានបង្ហាញអោយដឹងថា ព្រឹត្តិការណ៌ប្រកួតវត្គផ្តាច់ព្រាត់ UEFA Champions League ឆ្នាំ 2024 នេះ នឹងប្រារព្ធឡើងនៅពហុកីឡដ្ឋាន Wembley Stadium នៅក្នុងទីក្រុង ចក្រភពអង់គ្លេស។ ការប្រកួតដ៏ធំនេះ គឺនឹងធ្វើឡើងរវាងក្រុមបាល់ទាត់ Borussia Dortmund និងក្រុមបាល់ទាត់ Real Madrid។
ក្រឡេកមកមើលក្រុមហ៊ុន OPPO ដែលជាដៃគូឧបត្ថម្ភព្រឹត្តិការណ៌នេះវិញ ក៏បានបន្តចាប់ដៃជាមួយនិង Kaka អតីតតារាបាល់ទាល់ដ៏ល្បីរបស់ប្រេស៊ីលសម្រាប់ឆ្នាំទៀតហើយ។ សម្រាប់ឆ្នាំនេះអតីតពានរង្វាន់ Ballon d'Or រូបនេះ នឹងមានការបង្ហាញពីនូវសមត្ថភាពនៃការថតរូប របស់កំពូលស្មាតហ្វូន Find X7 Ultra ដែលជាម៉ូដែលថ្មីមួយ ត្រូវបានគេដឹងថា គឺជាស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងបំផុត។
Article image
នៅក្នុងព្រឹត្តិតការណ៌នេះ តារាបាល់ទាត់ Kaka នឹងមានបង្ហាញនូវរបៀបនៃការចាប់រូបភាពនៅលើស្មាតហ្វូន OPPO ដែលករុមហ៊ុននេះហៅថា "What A Shot" campaign។ អតីតតារាបាល់ទាត់ដែលធ្លាប់ទទួលបានពានរង្វាន់ 2007 UEFA Champions League រូបនេះ នឹងមានការជួបជុំជាមួយនិងហ្វេនៗរបស់ខ្លួននៅក្នុងទីតាំងមួយដែលមានឈ្មោះថា OPPO Hospitality Lounge ដែលស្ថិតនៅក្នុងភូមិកីឡា Champions Village ក្នុងតំបន់ Potters Field Park នាទីក្រុងឡុង។
Article image
នៅក្នុងកម្មវិធីជួបជុំជាមួយនិងហ្វេននេះ Kaka នឹងមានការបង្ហាញពីលក្ខណៈសម្បត្តិទូទៅនៃកាមេរ៉ាស្មាតហ្វូន ក៏ដូចជារបៀបនៃការប្រើប្រាស់នូវកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO រួមជាមួយនិងការថតរូបជាមួយហ្វេនៗផងដែរ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៌ផ្លូវការដែលចេញផ្សាយដោយអ្នករៀបចំ។ ជាមួយគ្នានេះ ក្រុមហ៊ុន OPPO ក៏នឹងមានការបង្ហាញនូវកម្មវិធី "What A Shot From You" នៅលើបណ្តាញសង្គម ដើម្បីអោយហ្វេនៗទាំងអាចធ្វើការចូលរួមប្រកួតប្រជែង ហើយនិងមានការបង្ហាញរូបភាពរបស់ខ្លួននៅអេក្រង់ដ៏ធំ ដែលស្ថិតនៅក្នុងពហុកីឡដ្ឋាន Wembley Stadium វគ្គផ្តាច់ព្រាត់នេះទៀតផង។
OPPO បន្តចាប់ដៃជាមួយ Kaka អតីតពានរង្វាន់ Ballon d'Or ចូលរួមនៅក្នុងព្រឹត្តិការណ៌ 2024 UEFA Champions League វគ្គផ្តាច់ព្រាត់