ស្វែងរកពួកយើង:

OPPO ផ្តើមលក់ Find X8 Ultra, X8s និង Find X8s+ នៅលើទីផ្សារហើយ

ដោយ

Koun Jab Luffy

18 មេសា 2025 09:26 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 10 ខែមេសាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship ថ្មីរបស់ខ្លួនចំនួន 3 ម៉ូដែល ដែលមានដូចជាស្មាតហ្វូន OPPO Find X8 Ultra, Find X8s និង Find X8s+។ យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ បានចាប់ផ្តើមលក់ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ម៉ូដែលនេះនៅក្នុងទីផ្សារប្រទេសចិនហើយ។
សូមជំរាបថា ស្មាតហ្វូន Ultra គឺជាម៉ូដែល Flagship របស់ស្មាតហ្វូនត្រកូល OPPO Find X8 Series ដែលមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite, មានកាមេរ៉ាខាងក្រោយទំហំ 50MP ចំនួន 4 គ្រាប់ និងមានអេក្រង់ទំហំ 6.82 អ៊ីង LTPO AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ QHD+ resolution។ ស្មាតហ្វូននេះ មានថាមពលថ្មរបស់ស្មាតហ្វូននេះ ក៏មានការកើនឡើង 20% ប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនគឺដល់ទៅ 6,100mAh ដែលមានទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W wired charging ផងដែរ។
Article image
ក្រុមហ៊ុន OPPO បញ្ចេញស្មាតហ្វូន Find X8 Ultra នេះ ចំនួន 3 ពណ៌នៅលើទីផ្សារ ដែលមានពណ៌ខ្មៅ ផ្កាឈូក និងស។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺមានចាប់ពី CNY 6,499 យ៉ន់ ($890) សម្រាប់ទំហំ 12GB-256GB, CNY 6,999 យ៉ន់ ($960) សម្រាប់ទំហំ 16GB-512GB និងតម្លៃ CNY 7,999 យ៉ន់ ($1,100) សម្រាប់ទំហំ 16GB+1TB និងមានការទ្រទ្រង់ទៅលើ satellite connectivity ទៀតផង។។
Article image
សម្រាប់ស្មាតហ្វូន OPPO Find X8s+ គឺមានរូបរាងតូច និងស្រាលជាងមុន។ ស្មាតហ្វូននេះ មិនមានកាមេរ៉ា telephoto នោះទេ។ ចំពោះតម្លៃរបស់ស្មាតហ្វូននេះគឺមានចាប់ពី CNY 4,199 យ៉ន់ ($575) សម្រាប់ទំហំ 12GB-256GB និងតម្លៃ CNY 4,699 យ៉ន់ ($645) សម្រាប់ទំហំ 12GB/512GB ហើយនិងមានតម្លៃ CNY 4,999 យ៉ន់ ($685) សម្រាប់ទំហំ 16GB/512GB ។ ចំនែកទំហំ 16GB+1TB មានតម្លៃ CNY 5,499 យ៉ន់ ($755)។ ស្មាតហ្វូនថ្មីនេះ មានពណ៌ស ខ្មៅ និងស្វាយ។
Article image
សម្រាប់ស្មាតហ្វូន OPPO Find X8s វិញនោះ គឺមានអេក្រង់ទំហំ 6.32-អ៊ីង និងមានជាមួយនឹងកម្រាស់ស្តើងក្នុងការប្រើប្រាស់ត្រឹមតែ 7.7 mm ហើយនិងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានទំហំ 50MP។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានបន្ទះឈីប Dimensity 9400+ និងមានកម្លាំងសាកថ្ម 80W។ ស្មាតហ្វូន OPPO Find X8s នេះ មានតម្លៃចាប់ពី CNY 4,199 យ៉ន់ ($575) សម្រាប់ទំហំ 12GB-256GB។ សម្រាប់ទំហំ 16GB-256GB មានតម្លៃ CNY 4,699 យ៉ន់ ($645) ហើយទំហំ 12GB-512GB មានតម្លៃ CNY 4,999 យ៉ន់ ($685)។ សម្រាប់ទំហំ  16GB-512GB មានតម្លៃ CNY 4,999 យ៉ន់ ($685) និងទំហំ 16GB-1TB មានតម្លៃ CNY 5,499 ($755) ៕
OPPO ផ្តើមលក់ Find X8 Ultra, X8s និង Find X8s+ នៅលើទីផ្សារហើយ