ស្វែងរកពួកយើង:

OPPO អាចនឹងលុបចោលការប្រកាសចេញ Find N5 Flip ហើយនិងពន្យាពេលការបង្ហាញវត្តមាន Find N5 ថែមទៀតផង

ដោយ

Koun Jab Luffy

23 កុម្ភៈ 2024 11:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ មានសេចក្តីរាយការណ៍ថ្មីមួយបានបញ្ជាល់ថា ក្រុមហ៊ុន OPPO និងក្រុមហ៊ុន vivo អាចនឹងមិនមានការប្រកាសចេញនូវស្មាតហ្វូនអក្រង់បត់បានរបស់ខ្លួននៅលើទីផ្សារនោះទេសម្រាប់ឆ្នាំនេះនោះទេ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន OPPO កាលពីពេលថ្មីៗនេះ គឺបានចេញមកបដិសេធទៅលើការលើកឡើងនេះហើយ។
នៅពេលនេះ បើតាមរបាយការណ៌ចុងក្រោយ គឺបញ្ជាក់អោយដឹងថា OPPO ទំនងជានឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនតែមួយប៉ុណ្ណោះសម្រាប់ឆ្នាំ 2024 នេះ។ ហើយអាចនឹងមានការយឺតយ៉ាវជាងម៉ូដែលមុនថែមទៀតផង។
យោងតាមការទម្លាយរបស់ប្រភពមួយដែលមានឈ្មោះថា Tipster @chunvn8888 ដែលបង្ហោះនៅលើបណ្តាញ X បានិយាយថា ការអភិវឌ្ឍទៅលើស្មាតហ្វូន OPPO Find N5 Flip គឺមិនមានទៀតទេនៅពេលនេះ ហើយសម្រាប់ការបង្ហាញវត្តមានរបស់ OPPO Find N5 ក៏នឹងពន្យាពេលរហូតដល់ទៅ Q4 ថែមទៀតផង។ គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវរបស់ TrendForce ក៏បានធ្វើការកត់សំគាល់ដែរថា OPPO និង vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ដែលមានរាង clamshell foldable នោះទេនៅឆ្នាំ 2024 នេះ។ ប៉ុន្តែសម្រាប់ម៉ូដែលអេក្រង់រាង book-style horizontal គឺនៅតែមាន។
Article image
អ្នកការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនខាងលើនេះ បាននិយាយថា សម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បែប clamshell vertical foldable នេះ គឺការផលិតមានតម្លៃខ្ពស់ ដូច្នេះ ពិបាកក្នុងការរកប្រាក់ចំណេញ នៅពេលដែលដាក់លក់នៅលើទីផ្សារ។ ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៌នោះ OPPO Find N3 Flip បានក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលលក់ដាច់ជាងគេបំផុតនៅលើទីផ្សារចិនកាលពីឆ្នាំ 2023 កន្លងទៅនេះ នៅក្នុងនោះក៏មានការបញ្ជាក់ថា Find N3 Flip គឺជាម៉ូដែលមួយដែលមានកាមេរ៉ាថតស្អាតបំផុត។