ស្វែងរកពួកយើង:

OPPP Find N5 មានតួរផលិតពីទីតានៀម នឹងមានកម្រ៉ាស់ស្តើងបំផុត

ដោយ

Koun Jab Luffy

13 មករា 2025 01:10 រសៀល

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ប្រធានផលិតផលស្មាតហ្វូន OPPO Find Series បានបញ្ជាក់ថា OPPO នឹងមានាករប្រកាសចេញនូវស្មាត ហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N5 នាពេលឆាប់ៗនេះហើយ។ ទាក់ទងជាមួយនិងស្មាតហ្វូននេះ នៅថ្ងៃនេះ មានការទម្លាយជាថ្មីពីរូបភាពនៃការឌីស្សាញទៅលើស្មាតហ្វូនអេក្រង់បត់បាន N5 ថែមទៀតហើយ ដោយនៅក្នុងនោះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រលាសចេញជាផ្លូវការណ៌នៅប្រទេសចិននាខែកុម្ភៈទៀតផង។
យោងតាមបប្រធានផ្នែកផលិតផលក្រុមហ៊ុន OPPO និងនាយកប្រតិបិត្តិរបស់ OnePlus លោក Pete Lau បាននិយាយថា ស្មាត ហ្វូន OPPO Find N5 គឺនឹងមានកម្រ៉ាស់ស្តើងជាងគេបំផុតនៅក្នុងចំណោមស្មាតហ្វូនអេក្រង់បត់បាន។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បញ្ចេញនូវរូបភាពថ្មី ដែលមានការបង្ហាញកម្រ៉ាស់ស្មាតហ្វូននេះជាមួយនិងខ្មៅដៃផងដែរ។ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន N5 នេះ គឺមានកម្រាស់ត្រឹមតែ 7mm ប៉ុណ្ណោះ នៅពេលដែលលាអេក្រង់។ មានការប៉ាន់ស្មានថា ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ត្រឹមតែ 4mm នៅពេលលាតអេក្រង់ និងក្រោម 10m នៅពេលដែលបត់។
Article image
ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 អាចនឹងមានថាមពលថ្មធំដល់ទៅ 6,000mAh។ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅ លើបច្ចេកវិទ្យា 50W wireless charging ថែមទៀតផង។ តាមការបញ្ជាក់កន្លងមក និយាយថា ស្មាតហ្វូន Find N5 នឹងមានការបំពាក់នូវអេក្រង់បត់បានខាងក្នុង ដែលមានកម្រិតភាពច្បាស់ 2K resolution។ នៅលើស្មាតហ្វូននេះ មានkការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel, 50-megapixel ultra-wide lens និង 50-megapixel periscope telephoto អមជាមួយនឹង 3x optical zoom។ ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ ColorOS 15 ផ្អែកនៅលើ Android 15 ថែមទៀត៕
OPPP Find N5 មានតួរផលិតពីទីតានៀម នឹងមានកម្រ៉ាស់ស្តើងបំផុត