ស្វែងរកពួកយើង:

Oukitel បញ្ចេញស្មាតហ្វូន Oukitel C8 ដែលមានអេក្រង់ Full-Screen 18:9 ភ្ជាប់ជាមួយលក្ខណៈសម្បត្តិ 8 យ៉ាងដែលលោកអ្នក នឹងពេញចិត្តបំផុត

ដោយ

Koun Jab Luffy

28 កញ្ញា 2017 05:35 ព្រលឹម

អាន 2 នាទី

នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានអេក្រង់ Full-Screen ចាប់ផ្តើមទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនដូចជា Apple, Samsung, Huawei និង Xiaomi សុទ្ធតែមានគោលដៅចក្ខុវិស័យផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាតូចៗជាច្រើនដូចជា Oukitel ក៏មានគោលដៅមិនឆ្ងាយពីក្រុមហ៊ុនបច្ចេក វិទ្យាធំៗទាំងនេះដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Oukitel ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញស្មាតហ្វូនជាច្រើនស៊េរីដែលមានអេក្រង់ Full-Screen នេះសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារផងដែរ។ សម្រាប់ជំហានដំបូងនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oukitel បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Oukitel C8 ដែលប្រើប្រាស់អេក្រង់ Infinity Display ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិចំនួន 8 ដែលអ្នកគួរតែដឹងនៅលើស្មាតហ្វូន Oukitel C8៖
អេក្រង់ Full-Screen 18:9 ចុងក្រោយបំផុត៖ ស្មាតហ្វូន C8 គឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវកម្រិតបង្ហាញ 18:9 Aspect Ratio ។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូននេះមានរូបរាងស្តើងដែលអ្នកអាចកាន់បានយ៉ាងងាយស្រួលនៅក្នុងដៃ។
អេក្រង់ទំហំ 5.5 អ៊ីញ HD LTPS Display៖ អេក្រង់កម្រិត HD និងកញ្ចក់ការពារ Dragontrail Glass ភ្ជាប់ជាមួយនឹង LTPS ផ្តល់នូវពណ៌ភ្លឺច្បាស់ និងរស់រវើកបំផុត។
ថាមពលថ្ម 3000mAh៖ ស្មាតហ្វូននេះអាចប្រើប្រាស់បានពេញមួយថ្ងៃ
កាមេរ៉ាភ្លោះ 13MP + 5MP៖ ស្មាតហ្វូនស៊េរីថ្មីនេះអាចផ្តិតរូបភាពបានយ៉ាងស្រស់ស្អាតបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា Oukitel ពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាដើម្បីថតរូបកម្រិតពណ៌ធម្មជាតិ។
រ៉េម 2GB/16GB និង 64GB MicroSD៖ លោកអ្នកនឹងគ្មានការព្រួយបារម្ភនោះទេសម្រាប់ការប្រើប្រាស់ការងារច្រើនក្នុងពេលតែមួយ (Multitasking) នោះ។
ប្រព័ន្ធស្កេនក្រយ៉ៅដៃ៖ ដើម្បីការពារនូវទិន្នន័យរបស់អ្នក ប្រព័ន្ធស្កេនក្រយ៉ៅដៃគឺជាជម្រើសមួយដ៏មានសុវត្ថិភាពបំផុត។
ពណ៌ដ៏ពេញនិយមទាំង 5 ៖ ពណ៌ផ្កាឈូក ពណ៌ខ្មៅ ពណ៌ស្វាយ ពណ៌មាស និងពណ៌ខៀវ
តម្លៃដ៏សមរម្យ៖ ស្មាតហ្វូន Oukitel C8 មានតម្លៃត្រឹមតែ $69.99 ដែលវាពិតជាអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនប្រភេទដូចគ្នាបានយ៉ាងងាយស្រួល។ វាអាចយកឈ្នះស្មាតហ្វូនផ្សេងទៀតដែលប្រើប្រាស់រ៉េមផ្ទុកទិន្នន័យទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ វាមិនមែនដោយសារតែតម្លៃនោះទេ ប៉ុន្តែការរចនារូបរាង និងប្រព័ន្ធដំណើរការរបស់វាពិតជាមិនធម្មតានោះទេ៕
សូមទស្សនាវីដេអូ៖
Oukitel បញ្ចេញស្មាតហ្វូន Oukitel C8 ដែលមានអេក្រង់ Full-Screen 18:9 ភ្ជាប់ជាមួយលក្ខណៈសម្បត្តិ 8 យ៉ាងដែលលោកអ្នក នឹងពេញចិត្តបំផុត