ស្វែងរកពួកយើង:

OUKITEL C38 ឌីស្សាញខ្នងដូចកញ្ចក់សេរ៉ាមិក ហើយនិងពណ៌ Mint Green Color ថែមទៀតផង

ដោយ

Koun Jab Luffy

21 ឧសភា 2024 02:41 រសៀល

អាន 2 នាទី

Article image
OUKITEL ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំ ដែលមានការឌីស្សាញជាមួយភាពប្រណិត និងភាពធន់ខ្លាំងនៅក្នុងការប្រើប្រាស់ ហើយនិងមានតម្លៃសមរម្យជាងគេបំផុតក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃដូចគ្នា។ យោងតាមព័ត៌មាននៅថ្ងៃនេះបានបញ្ជាក់ថា ក្រុមហ៊ុននេះ បានបញ្ចេញនូវម៉ូដែល OUKITEL C38 ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ថវិកា ដែលមានតម្លៃធូថ្លៃបំផុត។
បើមើលទៅលើការឌីស្សាញខ្នងក្រោយស្មាតហ្វូនជំនាន់ថ្មី OUKITEL C38 គឺមានការឌុសខាតប្លែក និងមានភាពប្រណិតជាងមុនៗ ដោយក្រុមហ៊ុននេះបានធ្វើចាក់បញ្ចូលគ្នានៅពណ៌បែបបុរាណ រំលេចចេញមកដូចជាពណ៌សេរ៉ាមិក បង្កប់នូវខែ្សរលោង ជាច្រើន ដ៏សំបូរបែប។ ជាមួយនិងការរចនាថ្មីនេះ គឺមិនត្រឹមតែបង្ហាញពីភាពឆើតឆាយនៃស្មាតហ្វូនថ្មីនេះប៉ុណ្ណោះទេ គឺថែមទាំងបង្កើតនូវបាននូវភាពរស់រវើកនៅលើស្មាតហ្វូននេះថែមទៀតផង។ ពណ៌ថ្មីនេះ សក្តិសមបំផុតជាមួយនិងយុវវ័យ។ សម្រាប់ពណ៌ដែលក្រុមហ៊ុននេះប្រើប្រាស់នៅលើស្មាតហ្វូន OUKITEL C38 ត្រូវបានគេអោយឈ្មោះថា ពណ៌ mint green ដែលពណ៌នេះ មានការឌីស្សាញរួមបញ្ចូលគ្នារវាងរដូវផ្ការីក និងរដូវក្តៅ។
Article image
ស្មាតហ្វូន OUKITEL C38 មានកម្រ៉ាស់ 8.8mm និងមានទម្ងន់ 200g ដែលផ្តល់នូវភាពជឿជាក់បំផុតនៅពេលកាន់ប្រើប្រាស់នៅក្នុងដៃ។ នៅស្មាតហ្វូននេះ មានអេក្រង់ទំហំធំដល់ទៅ 6.6-អ៊ីង កម្រិត 2K។ ស្មាតហ្វូន OUKITEL C38 មានការការពារដោយកញ្ចក់ Corning Gorilla Glass 5 ដែលផ្តល់នូវភាពធន់ខ្លាំង អាចទប់ទល់នឹងធ្លាក់ចុះ ក៏ដូចជាការប៉ះទង្គិចបានយ៉ាងល្អ។
Article image
OUKITEL C38 ការបំពាក់នូវរ៉េមទំហំ 6GB និងអាចបន្ថែមបានដល់ទៅ 24GB ហើយនិងមានអង្គចងចាំទំហំ 256GB និងអាចបន្ថែមបានដល់ទៅ 1TB។ អ្នកប្រើប្រាស់អាចផ្ទុកឯកសាររូបភាព ចំរៀង និងឯកសារផ្សេងៗទៀតបានយ៉ាងស្រួលនៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះ មានថ្មទំហំ 5150mAh អាចបើកចោលបាន 1 ខែ និងអាចចាក់ចំរៀងបាន 26 ម៉ោង។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប octa-core MediaTek។ ចំពោះការថតរូបវិញនៅលើស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 48-Megapixel Sony និងកាមេរ៉ាមុខទំហំ 32MP។ OUKITEL C38 មានតម្លៃ $229.99។
OUKITEL C38 ឌីស្សាញខ្នងដូចកញ្ចក់សេរ៉ាមិក ហើយនិងពណ៌ Mint Green Color ថែមទៀតផង