ស្វែងរកពួកយើង:

Panasonic LUMIX S9 កាមេរ៉ា Mirrorless Full-Frame ស៊េរីថ្មី មានសមត្ថភាពខ្ពស់ អាចថតវីដេអូបានកម្រិតដល់ទៅ 6K

ដោយ

Koun Jab Luffy

23 ឧសភា 2024 04:39 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Panasonic ទើបតែបានធ្វើការប្រកាសចេញកាមេរ៉ាស៊េរីថ្មីដែលជា Compact mirrorless camera ម៉ូដែល LUMIX S9។ កាមេរ៉ាស៊េរីថ្មីនេះ គឺជា Entry-Level Model ស្ថិតក្នុងគ្រួសារកាមេរ៉ា S-Series របស់ Panasonic។ កាមេរ៉ាស៊េរីថ្មីនេះ បំពាក់សែនស័រកាមេរ៉ាទំហំ 24.2MP Full-frame image sensor ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lumix  S5 II និង S5 IIX ដែរ។ ហើយសែនស័ររបស់ Lumix S9 មានសមត្ថភាពខ្ពស់អាចផលិតគុណភាពវីដេអូបានដល់កម្រិត 6K ក្នុងល្បឿន 30fpsជាមួយនឹងប្រព័ន្ធទប់លំនឹង in-body image stabilization (IBIS) និង Phase Detection Autofocus system (PDAF) ថែមទៀតផង។
Panasonic Lumix S9 គឺជាកាមេរ៉ាខ្នាតតូច Compact mirrorless camera ដែលមានទំហំវិមាត្រ 12.6 x 7.39 x 4.67cm ជាមួយទំងន់ 403 ក្រាម មិនគិតបញ្ចូលទំងន់ថ្ម។ ជាមួយទំហំខ្លួនតូចតែខ្លឹមរបស់ Lumix S9 គឺមានបំពាក់នូវរន្ធ I/O សំខាន់មួយចំនួនដូចជា micro-HDMI និង USB-C នៅខាងស្តាំ និងរន្ធដោតកាសខ្នាត 3.5mm ស្ថិតនៅខាងឆ្វេង ប៉ុន្តែ មិនមានរន្ធ 3.5mm microphone input នោះទេ។ សម្រាប់ទំហំផ្ទុកទិន្នន័យវិញ Panasonic Lumix S9 គាំទ្រជាមួយរន្ធដោតម៉េមូរីប្រភេទ SD UHS-II ដែលស្ថិតនៅផ្នែកខាងក្រោមនៃកាមេរ៉ាក្បែរគ្នាជាមួយរន្ធដាក់ថ្មដែរ។
Article image
Lumix S9 ប្រើប្រាស់ថ្មប្រភេទ Panasonic DMW-BLK22 ដូចគ្នានឹងម៉ូដែល Lumix S5/S5 II និង S5 IIX ដែរ។ ហើយនៅផ្នែកខាងក្រោម ក៏មាននូវ 1/4″-20 mounting point ផងដែរ។ ជាមួយគ្នានេះ Lumix S9 ក៏មានអេក្រង់់ LCD Touchscreen ទំហំ 3-inch ដែលអាចកាច់ចេញបិតផ្អោបជាមួយតួរខ្លួនថែមទៀតផង។ ជាមួយគ្នានេះ Lumix S9 ក៏មាននៅប៊ូតុងសម្រាប់ប្រើក្នុងការកំនត់មុខងារថតរូប និងវីដេអូជាច្រើនផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។
ជាងនេះទៅទៀត Panasonic Lumix S9 ក៏មានបំពាក់នូវបច្ចេកវិទ្យា Wi-Fi 5 និង Bluetooth 5.0 សម្រាប់ការតភ្ជាប់ និងចែករំលែករូបភាព ឬវីដេអូទៅកាន់ឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួល។ ជាពិសេស Panasonic ក៏បានប្រកាសចេញកម្មវិធី LumixLap ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចធ្វើការកែរូប  ឬក៏ចែកចាយរូបភាព វីដេអូបានដោយផ្ទាល់នៅលើស្មាតហ្វូនថែមទៀតផង។
Article image
Panasonic នឹងធ្វើការនាំចេញកាមេរ៉ាស៊េរីថ្មី Lumix S9 នៅចុងខែឧសភា នេះ ដោយកាមេរ៉ា Compact full-frame mirrorless មានតម្លៃខ្ទង់ $1,497.99 សម្រាប់តែតម្លៃកាមេរ៉ាប៉ុណ្ណោះ។ កាមេរ៉ាស៊េរីថ្មីនេះមានជម្រើសពណ៌ក្រហម ខៀវ ខ្មៅ និងបៃតង។ ហើយតម្លៃឈានដល់ $1,797.99 ដែលជាតម្លៃបូកបន្ថែមជាមួយលែនតប្រភេទ LUMIX S 20-60mm F/3.5-5.6 L-mount zoom lens៕