ស្វែងរកពួកយើង:

Panasonic LUMIX S9 បង្ហាញខ្លួនជាមួយពណ៌ថ្មី Titanium Gold ទាក់ទាញខ្លាំងមែនទែន

ដោយ

Koun Jab Luffy

20 តុលា 2025 12:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Panasonic ទើបតែពង្រីកនូវវិសាលភាពទៅលើកាមេរ៉ាLUMIX S9 ដែលជាកាមេរ៉ា Full-Frame Mirrorless របស់ខ្លួនជាមួយនឹងពណ៌ថ្មីៗជាច្រើនទៀត រួមនិងជម្រើស Limited Titanium Gold Edition ផងដែរ។ សូមជំរាបថា កាមេរ៉ា LUMIX S9 ទទួលបាននូវការចាប់អារម្មណ៍និងពេញនិយមក្នុងការប្រើប្រាស់បំផុត គិតចាប់តាំងពីកាមេរ៉ានេះ បានបង្ហាញខ្លួនកាលពីឆ្នាំមុនមកម្លេះ។ បន្ថែមពីនេះ Panasonic LUMIX S9 ថែមទាំងទទួលបាននូវពានរង្វាន់ iF Design Award 2025, Red Dot Design Award 2025 និង TIPA Award ទៅលើផ្នែក “Best Content Creator Camera” ផងដែរ។
សម្រាប់ Panasonic LUMIX S9 ជម្រើស Titanium Gold Edition ថ្មីនេះ គឺមានចំនួនត្រឹមតែ 200 គ្រឿងប៉ុណ្ណោះ ហើយនឹងបានដាក់លក់នៅអ៊ឺរ៉ុប តាំង ពីថ្ងៃទី 16 ខែតុលាកន្លងទៅនេះ ជាមួយតម្លៃចាប់ពី €1,399 ហើយការលក់នេះ គឺនៅហាង Panasonic Shop តែប៉ុណ្ណោះ។ សម្រាប់ version នេះ ក៏មានការផ្តល់ជូននូវវត្ថុផ្តាច់មុខមួយចំនួនដូចជា Titanium និងBrown Leather Camera Strap, Limited-Edition LUMIX Stickers និង Thank-You Note ចេញពីអ្នកឌីស្សាញផងដែរ។
Article image
សម្រាប់ម៉ូដែល Titanium Gold គឺមានការប្រើប្រាស់នូវពណ៌ចំនួន 3 ស្រទាប់ដែលចាប់ផ្តើមពីពណ៌ខ្មៅ ហើយស្រទាប់ទី 2 គឺបង្ហាញអំពីភាពមានពន្លឺដែលបង្កើតបានជាឆ្នូតពណ៌មាស និងស្រទាប់បន្ទាប់មានពណ៌ត្នោតដ៏ស្រស់ស្អាត។ កាមេរ៉ា LUMIX S9 នេះមានទម្ងន់ 403g ហើយនិងមានសិនស័រទំហំ 24.2MP Full-Frame CMOS Sensor ជាមួយនឹង Image Processor ចុងក្រោយបំផុត។ Panasonic LUMIX S9 ទ្រទ្រង់ទៅលើ Real-Time Autofocus គាំទ្រជាមួយនឹងមុខងារ Phase Detection Auto Focus សម្រាប់ការតាមដានដ៏ត្រឹមត្រូវទៀតផង។ បន្ថែមពីនេះ សម្រាប់ Panasonic 5-Axis Dual IS2 Stabilization ក៏ផ្តល់នូវល្បឿន 6.5 Stops of Correction ខណៈពេលដែល Active IS ជួយរក្សានូវលំនឹងវីដេអូបានយ៉ាងល្អនៅក្នុងពេលមានចលនាផងដែរ។
Article image
នៅក្នុងការបង្កើតវីដេអូនោះ សម្រាប់ MP4 Lite “Open Gate” Mode ត្រូវបានឌីស្សាញឡើងសម្រាប់ការកែប្រែនៅលើស្មាតហ្វូនបានយ៉ាងត្រឹមត្រូវ។ នៅក្នុង LUMIX Lab app អនុញ្ញាតអោយចាប់រូបភាពបានលឿន និងការផ្ទេរវីដេអូបានលឿនថែមទៀតផង។ សម្រាប់ប៊ូតុង LUT របស់កាមេរ៉ានេះ ក៏ងាយស្រួលក្នុងការចូលទៅកាន់  real-time color adjustments បានយ៉ាងងាយស្រួលផងដែរ។ ជាមួយនឹង Titanium Gold version នេះ កាមេរ៉ា LUMIX S9 នឹងមានពណ៌  silver/white, silver/blue និង  black/silver ៕
Article image
Panasonic LUMIX S9 បង្ហាញខ្លួនជាមួយពណ៌ថ្មី Titanium Gold ទាក់ទាញខ្លាំងមែនទែន