ស្វែងរកពួកយើង:

Panasonic បញ្ចេញម៉ាស៊ីនត្រជាក់ស៊េរីថ្មីសម្រាប់ឆ្នាំ 2024 បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Master Technology

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 09:24 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Panasonic Life Solution ប្រចាំប្រទេសឥណ្ឌាទើបតែបានប្រកាសចេញស្រឡាយម៉ាស៊ីនត្រជាក់ស៊េរីឆ្នាំ 2024 សម្រាប់អតិថិជនជ្រើសរើសចំនួនដល់ទៅ 60 ម៉ូដែល ជាមួយនឹងការធ្វើបដិវត្តន៍បច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ។ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ Panasonic បានបំពាក់នៅមុខងារ Room Air Conditioners (RACs) ដែលដំណើរការជាមួយបច្ចេកវិទ្យា Master Technology ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Maraie។
ជាមួយនឹងបទពិសោធន៍ជាង 65 ឆ្នាំនៅក្នុងការអភិវឌ្ឍន៍ផលិតម៉ាស៊ីនត្រជាក់ ក្រុមហ៊ុន Panasonic បានផ្តល់ជូននៅភាពត្រជាក់ គុណភាព និងការភ្ជាប់ទំនាក់ទំនងប្រកបដោយផាសុខភាពបំផុតដល់អ្នកប្រើប្រាស់។ សម្រាប់ម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ Panasonic គឺផ្តល់នូវលក្ខណៈពិសេសដូចជា ប្រព័ន្ធមុខងារ Jetstream, Converti7, Aerowings និង 4 Way Inflow ដែលធានាបាននូវលំហូរខ្យល់ប្រសើរឡើងដែលផ្តល់នូវបរិយាកាសប្រកបដោយភាពត្រជាក់នៅក្នុងបន្ទប់ ក្នុងផ្ទះ និងការិយាល័យធ្វើការរបស់លោកអ្នក។ លើសពីនេះ បច្ចេកវិទ្យា nanoeX និង nanoeG មានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ជាតិពុល ដើម្បីរក្សាគុណភាពខ្យល់បរិសុទ្ធ។
Article image
ជាមួយបច្ចេកវិទ្យា Inverter, ECOTOUGH ShieldBlu+ ECONAVI AG Clean+ និង Crystal Clean គឺជាលក្ខណៈពិសេសបន្ថែមដែលធានាបាននូវភាពធន់ និងប្រសិទ្ធភាពថាមពលកម្រិតខ្ពស់ ជាមួយនឹងការរួមបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា Matter Technology និង True AI សម្រាប់ការគ្រប់គ្រងលើមុខងារ AC ផ្ទាល់ខ្លួន និងការលៃតម្រូវការកំណត់ឲ្យមានភាពសមស្របទៅនឹងតម្រូវការ។
សម្រាប់ផលិតផលម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ Panasonic គឺត្រូវបានផលិតនៅក្នុងរោងចក្ររបស់ក្រុមហ៊ុនដែលស្ថិតនៅក្នុងតំបន់ Technopark នៅរដ្ឋ Haryana ស្ថិតក្រោមគំនិតផ្តួចផ្តើមក្រោមការផលិតផលិតផល “Make in India” ដែលធ្វើឲ្យម៉ាស៊ីន ACs ទាំងនេះមិនត្រឹមតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងគាំទ្រដល់ផលិតកម្មក្នុងស្រុកផងដែរ។
សម្រាប់ម៉ូដែលពិសេសដែលត្រូវបានក្រុមហ៊ុនណែនាំបង្ហាញ គឺ Panasonic 7-in-1 Convertible AC ដែលមានបំពាក់នូវបច្ចេកវិទ្យា Matter-enabled, Crystal Clean, Smart Cooling ជាមួយមុខងារ AI Mode, អាចធ្វើការតភ្ជាប់ Wi-Fi និងលក្ខណៈពិសេសច្រើនទៀត។ Panasonic បានធ្វើការប្រកាសចេញលក់ម៉ាស៊ីនត្រជាក់ស៊េរីថ្មីម៉ូដែល 1.0, 1.5 និង 2.0ton ជាផ្លូវការណ៍នៅលើទីផ្សាររួចរាល់ហើយ ដែលមានលក់នៅតាមបណ្តាញលក់ទំនិញ Amazon.in, Flipkart ក៏ដូចជាហាង Panasonic ជាដើម។ Panasonic បានផ្តល់នូវជម្រើសម៉ាស៊ីនត្រជាក់ស៊េរីថ្មីរហូតដល់ទៅជាង 60 ស៊េរីសម្រាប់អតិថិជនធ្វើការជ្រើសរើសជាមួយតម្លៃចាប់ពីខ្ទង់ Rs.34,990 ឬប្រហែលជាង $420៕