ស្វែងរកពួកយើង:

Peugeot e-3008 GT ឡានអគ្គិសនីថ្មី បំពាក់កញ្ចប់ថ្មធំ សាកពេញម្តងអាចជិះបានចម្ងាយ 617 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

17 មីនា 2025 09:49 ព្រឹក

អាន 2 នាទី

Article image
រថយន្តម៉ូដែលលេខ 3008 គឺជារថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនបារាំង Peugeot ហើយនៅពេលនេះម៉ូដែលនេះ ក៏មានជម្រើសប្រើថាមពលអគ្គិសនីសុទ្ធផងដែរ។ រថយន្តប្រភេទ small crossover SUV ត្រូវបានរចនាឡើងជាមួយប្រណិតភាព និងទំនើបភាពទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ដោយរថយន្តនេះមានការរចនាផ្នែកខាងមុខ និងដំបូលបែប Aerodynamic ដែលធ្វើឲ្យការកាត់បន្ថយកំលាំងកកិតខ្យល់ជួយរក្សាលំនឹងក្នុងការបើកបរបានយ៉ាងល្អ។
សម្រាប់ម៉ូដែលអគ្គិសនីថ្មី Peugeot e-3008 GT គឺបានបំពាក់កញ្ចប់ថ្មទំហំ 73kWh បំពាក់នូវម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយអាចផលិតកំលាំងបាន 210 សេះ ដែលអាចជាន់ល្បឿនពី 0-100km/h ចាយពេលប្រមាណ 8.8 វិនាទី។ បន្ថែមពីនេះ Peugeot ក៏បន្ថែមនូវជម្រើសម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរ (FWD) ដែលមានបំពាក់នូវកញ្ចប់ថ្មទំហំធំដល់ 98kWh ផងដែរ ហើយម៉ូដែល e-3008 FWD អាចនឹងបង្ហាញវត្តមាននៅមុនដំណាច់ឆ្នាំ 2025 នេះ។
ទោះជាយ៉ាងណាសម្រាប់ការធ្វើតេស្តកម្រិតប្រើប្រាស់ថាមពលថ្មរបស់ Peugeot e-3008 បានបង្ហាញថា ការបើកក្នុងល្បឿនមធ្យម 60km/h រថយន្តនេះប្រើថាមពល 11.5kWh/100km ដែលការផ្តល់លទ្ធភាពឲ្យ e-3008 អាចជិះបានចម្ងាយ 617km នៅពេលសាកភ្លើងមួយពេញម្តង។ ហើយការបើកក្នុងល្បឿន 90km/h អាចជិះបានចម្ងាយប្រមាណ 480km។
Article image
ក្រុមហ៊ុន Peugeot បានធ្វើការកែប្រែក្នុងការបំពាក់នូវកញ្ចប់ថាមពលនៅលើរថយន្តអគ្គិសនី e-3008 របស់ខ្លួន ដែលផ្តល់នូវប្រកបដោយសមត្ថភាពសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃជាមួយតម្លៃសមរម្យក្នុងការប្រគូតប្រជែងទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងព័ត៌មានលម្អិតផ្សេងៗទៀតនៃរថយន្ត Peugeot e-3008 GT EV ក្រុមហ៊ុនមិនទាន់បានប្រកាសឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
Peugeot e-3008 GT ឡានអគ្គិសនីថ្មី បំពាក់កញ្ចប់ថ្មធំ សាកពេញម្តងអាចជិះបានចម្ងាយ 617 គីឡូម៉ែត្រ