ស្វែងរកពួកយើង:

Peugeot បញ្ចេញរថយន្តអគ្គិសនីម៉ូដែល E-308 E Style មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

03 កក្កដា 2024 04:42 ល្ងាច

អាន 2 នាទី

Article image
Peugeot កំពុងពង្រីកទីផ្សារផលប័ត្ររថយន្តអគ្គិសនីរបស់ខ្លួនជាមួយនឹងការផ្តល់ជូនចុងក្រោយបំផុតនៃគ្រួសាររថយន្តអគ្គិសនីម៉ូដែល E-308 E Style។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺមានការឌីស្សាញរូបរាងបែបប្រណិតបែបរថយន្ត Crossover ដោយមានការតុបតែងយ៉ាងពិសេសដើម្បីផ្តល់ជូននៅបទពិសោធន៍ថ្មីក្នុងការបើកបររថយន្តអគ្គិសនី សម្រាប់អ្នកប្រើប្រាស់បានកាន់តែទូលំទូលាយ។ E-308 E Style ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ក្នុងតម្លៃមួយសមរម្យដោយចាប់ផ្តើមពីតម្លៃ €41,320 ឬជាង $44,456។
Peugeot E-308 E Style មានទម្រង់នៃការឌីស្សាញដូចគ្នាស៊េរីមុនដែលជា Lower Trim Level ឬ Active Pack Trim ដោយវាមានបំពាក់នូវកៅអីប្រភេទ three-material TEP/fabric seats និងប្រើយ៉ាន់កង់ទំហំ 18-inch ប្រភេទ Alloy Wheel។
E-308 E Style មានកន្លែងបញ្ជាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ចំនួនពីរកន្លែង Dual-zone automatic climate control និងមានប្រព័ន្ធបច្ចេកវិទ្យា Bluetooth connectivity ដែលដំណើរការជាមួយប្រព័ន្ធ PEUGEOT i-Cockpit UI សម្រាប់អេក្រង់បង្ហាញព័ត៌មាន digital instrument panel ទំហំ 10-inch និងអេក្រង់កម្សាន្តទំហំ 10-inch Infotainment screen ដែលអាចតភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto។
រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Peugeot មួយនេះបំពាក់នូវប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច electronic parking brake និងចង្កៀងមុខជាប្រភេទ LED headlamps។ Peugeot E-308 E Style ដំណើរការដោយប្រព័ន្ធម៉ូទ័រមួយកំលាំង 115kW ឬ 156 សេះ និងកំលាំងរមូល 270Nm ជាមួយកញ្ចប់អាគុយអគ្គិសនីទំហំ 54kWh ដោយការសារភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 416km តាមរបាយការណ៍បញ្ជាក់ពីស្ថាប័ន WLTP។
រថយន្តអគ្គិសនីរបស់បារាំងមួយនេះ គាំទ្រកំលាំងសាកភ្លើង 11kW on-board សម្រាប់ប្រព័ន្ធសាកភ្លើង AC និងគាំទ្រប្រព័ន្ធសាកភ្លើង DC កំលាំង 100kW ដោយការសាកភ្លើងពី 20% ទៅ 80% ចំនាយពេលខ្ទង់ 30 នាទីប៉ុណ្ណោះ។ ជាមួយតម្លៃសមរម្យរបស់ E-308 E Style គឺនឹងធ្វើឲ្យេរថយន្តអគ្គិសនីរបស់ Peugeot មួយនេះ នឹងទទួលបានប្រជាប្រិយភាព ហើយអាចជួយបង្កើនការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនទៀតផង៕
Peugeot បញ្ចេញរថយន្តអគ្គិសនីម៉ូដែល E-308 E Style មានតម្លៃជាង 4 ម៉ឺនដុល្លារ