
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Xiaomi 15 Ultra flagship ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2025 នៅទីក្រុបាសេឡូណា។ ជាមួយនឹងវត្តមានស្មាតហ្វូននេះ ក្រុមហ៊ុននេះក៏មានការបញ្ចេញនូវ Photography Kit Legend Edition មានការឌីស្សាញដ៏ពិសេស នឹងមានផ្តល់នូវមុខងារជាច្រើនក្នុងការគ្រប់គ្រងដ៏ពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបភាព។ សម្រាប់ Kit នេះមានតម្លៃ €199 ហើយក៏លក់ដាច់ដោយឡែកពីស្មាតហ្វូន។
សម្រាប់ Kit នេះ អាចធ្វើការតភ្ជាប់បានតាមរយៈរន្ធសាកថ្ម USB-C។ នៅលើ Photography Kit Legend Edition នេះ មានភ្ជាប់ជាមួយនឹង shutter button ដែលអាចផ្តាច់ចេញបានហើយវាក៏អាចបញ្ជាបានដូចទៅនឹងកាមេរ៉ាអាជីពអញ្ចឹងដែរ។

បន្ថែមពីនេះ នៅលើរបស់លេងថ្មីនេះ ក៏មាន Dials ងាយស្រួលក្នុងការគ្រប់គ្រងទៅលើ exposure (EV), shutter speed, ISO និង White Balance ថែមទៀត។ បន្ថែមពីនេះ ឧបករណ៍នេះក៏មានថាមពលថ្មទំហំ 2,000mAh ដែលងាយស្រួលក្នុងការប្រើប្រាស់ភ្ជាប់ទៅនឹងស្មាតហ្វូននេះថែមទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Photography Kit Legend Edition ក៏មានការឌីស្សាញចេញពីស្បែក Vegan Leather ដែលមានការប្រើប្រាស់នូវស្ទាយពណ៌ខ្មៅលាយក្រហមរបស់ Leica ដែលងាយស្រួលក្នុងការភ្ជាប់ជាមួយនឹងស្មាតហ្វូននេះផងដែរ។

បើមើលទៅលើផ្នែក software វិញនោះ នៅលើ Kit នេះ ក៏មាន Fastshot mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការថតរូបភាពបានលឿន និងការគ្រប់គ្រងទៅលើ preset exposure, focus និង Shutter បានលឿនថែមទៀតតាមតម្រូវការ។ ឧបករណ៍នេះនឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដូចទៅនឹងកាមេរ៉ា DSLR និងភាពទាក់ទាញបំផុតក្នុងការប្រើប្រាស់ថែមទៀតផង៕
