
Pixel 10 Pro XL ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Google ត្រូវបានគេមើលឃើញថា បានជាប់ចំណាត់ថ្នាក់កំពូលនៅលើបញ្ជីនៃស្ថាប័ន DxOMark ទៅលើផ្នែកអេក្រង់ ដោយថែមទាំងមានការយកឈ្នះទៅលើអេក្រង់កំពូលស្មាតហ្វូន Galaxy S25 Ultra និង Honor Magic8 Pro ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ បានបង្ហាញខ្លួននៅក្នុងខែសីហាឆ្នាំ 2025 កន្លងទៅនេះ ជាមួយនឹងតម្លៃ $1,199 ហើយស្មាតហ្វូននេះ ក៏បានជាប់ចំណាត់ថ្នាក់នៅក្នុងប្រភេទស្មាតហ្វូន ultra-premium។
នៅលើស្មាតហ្វូនជំនាន់ថ្មី Pixel 10 Pro XL នេះ ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនិងអេក្រង់ទំហំ 6.8 អ៊ីង LTPO OLED panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2992x1334 resolution ល្បឿន 120Hz refresh rate ហើយនិងកញ្ចក់ការពារ Gorilla Glass Victus 2។

តាមការបញ្ជាក់ចេញពីស្ថាប័ន DxOMark បានបង្ហាញថា អេក្រង់នេះ គឺល្អបំផុតដែលស្ថាប័ននេះធ្លាប់តេស្ត។ អេក្រង់របស់ស្មាតហ្វូននេះ បំពាក់នូវកម្រិត 480Hz PWM mode និងកម្រិត 4-nit minimum brightness លងាយស្រួលក្នុងការមើលនៅទីងងឹត និងមានការពង្រឹងទៅលើ HDR performance ដល់កម្រិត 2,200 nits outdoors ផងដែរ។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះក៏ទទួលបានវិញ្ញាបនបត្រ TÜV Eye Comfort ផងដែរ។

សម្រាប់ស្មាតហ្វូន Pixel 10 ដែលជាសិស្សប្អូនវិញ ក៏មានចំណុចខ្លាំងក្លាជាច្រើនមិនចាញ់ស្មាតហ្វូន Pro XL នោះទេ ដោយគ្រាន់តែស្មាតហ្វូន Pro XL គឺមានអេក្រង់ល្អសម្រាប់ការប្រើប្រាស់នៅ Outdoor ប៉ុណ្ណោះ។ សរុបរួមមក ស្ថាប័ន DxOMark បញ្ជាក់ថា អេក្រង់ស្មាតហ្វូនជំនាន់ថ្មី Pixel 10 Pro XL គឺល្អជាងអេក្រង់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra សម្រាប់ការប្រើប្រាស់កិច្ចការងារប្រចាំថ្ងៃ៕
