ស្វែងរកពួកយើង:

Pixel 9, Pixel 9 Pro និង Pixel 9 Pro Fold អាចនឹងទទួលបាននូវការប្រើប្រាស់ប្រព័ន្ធផ្កាយរណប 2 ឆ្នាំ ដោយឥតគិតថ្លៃ

ដោយ

Koun Jab Luffy

22 កក្កដា 2024 08:08 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានលេចចេញនូវរបាយការណ៍ថ្មីមួយ ដែលមានការបញ្ជាក់ថា ស្មាតហ្វូន Google Pixel អាចនឹងទ្រទ្រង់ទៅលើការតភ្ជាប់ទំនាក់ទំនងប្រព័ន្ធផ្កាយរណបបាន។ ព័ត៌មានថ្មីនេះ ត្រូវបានគេមើលឃើកនៅលើភ័ស្តុតាងថ្មីមួយចេញពី Android 15 Beta 4 ដោយបានបញ្ជាក់ថា ក្រុមហ៊ុន Google បាននឹងកំពុងតែត្រៀមក្នុងការបំពាក់នូវការទ្រទ្រង់ទៅលើ satellite emergency call ទៅលើស្មាតហ្វូនជាច្រើនរបស់ Android ហើយ។
បើតាមការបញ្ជាក់របស់ Android Authority គឺបាននិយាយថា សម្រាប់ Beta ជំនាន់ទី 4 របស់ប្រព័ន្ធប្រតិបត្តិការ Android 14 អាចនឹងនាំយកនូវមុខងារផ្កាយរណប (satellite connectivity)។ មុខងារនេះ គឺមានឈ្មោះហៅថា “Pixel Satellite SOS”។ ស្មាតហ្វូន Pixel 9, Pixel 9 Pro និង foldable Pixel 9 Pro Fold ត្រូវគេរំពឹងថា នឹងទទួលបាននូវមុខងារនេះមុនគេ។ ស្មាតហ្វូននេះ នឹងបំពាក់នូវ Exynos 5400 modem ថ្មីរបស់ក្រុមហ៊ុន Samsung ដែលមាន Non-Terrestrial Network (NTN) សម្រាប់ការទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប។ នៅក្នុងកូដនេះគឹមានការទម្លាយថា ប្រព័ន្ធផ្កាយរណបនេះនឹងមានការកំណត់ទៅលើសារអក្សរដែលផ្ញើរតាមរយៈ Google Messages។
បន្ថែមពីនេះទៀតនោះ ស្រងៀងគ្នាទៅនឹងការផ្តល់ជូនដំបូងរបស់ក្រុមហ៊ុន Apple នោះ ក្រុមហ៊ុន Google អាចនឹងផ្តល់ជូននូវសេវាកម្ម Pixel Satellite SOS នេះ សម្រាប់រយៈពេល 2 ឆ្នាំឥតគិតថ្លៃផងដែរ។ ក្រុមហ៊ុន Apple បានហៅសេវាកម្មសង្គ្រោះបន្ទាន់នេះតាមរយៈប្រព័ន្ធផ្កាយរណប វាមិនទាន់ច្បាស់នោះទេដេលក្រុមហ៊ុន Google មានគម្រោងក្នុងការពង្រីកនូវមុខងារប្រព័ន្ធផ្កាយរណបនេះលើសពីការផ្ញើសារនោះ។
Article image
ស្មាតហ្វូន Pixel 9 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែសីហានេះ។ ស្មាតហ្វូន Pixel ដែលមានសិទ្ធិក្នុងការទទួលបាននូវមុខងារ Pixel Satellite SOS នេះត្រូវធ្វើការអាប់ដេតទៅលើកម្មវិធី software ។ ក្រៅពីស្មាតហ្វូន Pixel នេះ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវមុខងារការតភ្ជាប់តាមប្រព័ន្ធផ្កាយរណបទៅលើស្មាតហ្វូន Galaxy របស់ខ្លួននៅក្នុងពេលឆាប់ៗនេះ៕
Pixel 9, Pixel 9 Pro និង Pixel 9 Pro Fold អាចនឹងទទួលបាននូវការប្រើប្រាស់ប្រព័ន្ធផ្កាយរណប 2 ឆ្នាំ ដោយឥតគិតថ្លៃ