ស្វែងរកពួកយើង:

Poco បំពាក់នូវបច្ចេកវិទ្យា AI នៅលើ Poco F6 ពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេម និងការថតរូបភាព

ដោយ

Koun Jab Luffy

10 មិថុនា 2024 05:05 ល្ងាច

អាន 2 នាទី

Article image
មកដល់ពេលនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានធ្វើការផ្តោតទៅលើមុខងារ AI ដើម្បីប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ពួកគេ។ ថ្មីៗនេះ ក្រុមហ៊ុន realme បានចេមកបញ្ជាក់ថា ស្មាតហ្វូន realme GT 6 ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែមិថុនាខាងមុខនេះ នឹងមានការតម្លើងនូវមុខងារ AI ជាច្រើនដូចជា  AI Smart Loop, AI Smart Removal និង  AI Night Vision។ សូមជំរាបថា ស្មាតហ្វូន Poco F6 បានបង្ហាញខ្លួនកាលពីខែមុននេះ ជាមួយនឹងបន្ទះឈីប Snapdragon 8s Gen 3 ដូចទៅនឹងស្មាតហ្វូន GT6 ហើយក៏មានមុខងារ AI ជាច្រើនទៀតផង។
Poco F6 គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលមានការទ្រទ្រង់ទៅលើមុខងារ AI Gesture Control ដែលផ្តល់នូវបទពិសោធន៍នៃការកម្សាន្តបានយ៉ាងល្អ។ សម្រាប់មុខងារនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចគ្រប់គ្រងទៅលើមាតិកាដោយមិនចាំបាច់ប៉ះទៅលើអេក្រង់នោះទេ ដោយនៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវ air gestures ដើម្បីបញ្ជាទៅលើ apps ជាច្រើនដូចជា Netflix ជាដើម។ សម្រាប់ការអាប់ដេត OTA នេះ អាចពង្រីកការងារបានកាន់តែច្រើនបន្ថែមទៀត។
សម្រាប់ Wildboost 3.0 mode របស់ស្មាតហ្វូន Poco F6 នេះ អាចប្រើប្រាស់ទៅលើបច្ចេកវិទ្យា AI ក្នុងការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ ជាមួយនិងបច្ចេកវិទ្យា AI នេះ នឹងធ្វើកាត់បន្ថយទៅលើ lag និងប្រសិទ្ធិភាពនៃក្រាហ្វិកថែមទៀតផង។ សម្រាប់ AI network និងការពង្រឹងទៅលើ connectivity របស់ស្មាតហ្វូននេះក៏អាចកាត់បន្ថយទៅលើកម្រិត latency, ការបង្កើនល្បឿននៃការដោនឡូត និងការធានាទៅលើ recovery បានលឿនចេញពីការរំខាននៅលើ network ថែមទៀត។
សម្រាប់អ្នកដែលស្រឡាញ់ទៅលើការថតរូបភាពនោះ មុខងារ AI Image Expansion នេះ អាចពង្រីកទៅលើ background នៃរូបភាព និងសមត្ថភាពនៃការកែប្រែទៅលើរូបភាពថែមទៀត។ សម្រាប់មុខងារ AI Eraser Pro ក៏អាចធ្វើការកែប្រែទៅលើរូបភាពតាមរយៈការស្វែងរក និងលុបចោលទៅលើ elements ណាមួយចេញពីរូបភាពបានយ៉ាងល្អ។ មុខងារ AI Bokeh នេះក៏បង្កើតនូវ background blur បានយ៉ាងល្អ។ ស្មាតហ្វូន  Poco F6 នេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា AI Noise Cancellation។ ដូចអ្វីដែលបានរំពឹងទុកនោះ នៅលើស្មាតហ្វូននេះ ក៏មានមុខងារ ambient noise, ការធានាទៅលើ clear voice calls, recordings និង media playback ផងដែរ៕
Poco បំពាក់នូវបច្ចេកវិទ្យា AI នៅលើ Poco F6 ពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេម និងការថតរូបភាព