ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Poco C55 ចាប់ផ្តើមចេញលក់នៅឥណ្ឌាជាមួយនិងលក្ខណះពិសេសៗជាច្រើន

ដោយ

Koun Jab Luffy

22 កុម្ភៈ 2023 05:30 ព្រឹក

អាន 2 នាទី

Article image
Poco C55 គឺជាទូរស័ព្ទ Poco C-series ទីពីរហើយដែលចេញលក់នៅឥណ្ឌាក្នុងឆ្នាំនេះ។ កាលពីខែមករា ក្រុមហ៊ុនបានដាក់បង្ហាញ POCO C50 ជាមួយនឹងលក្ខណៈសម្បត្តិកម្រិតទាប ប៉ុន្តែសម្រាប់ពេលនេះ វត្តមានរបស់ Poco C55 វិញ គឺមានការប្រើប្រាស់ឈីបបន្ទះឈីបល្អជាង ដែលអាចនិយាយថា គឺមានថាមពលខ្លាំងជាង។ ស្មាតហ្វូននេះមានអេក្រង់ waterdrop notch ជាមួយសមាមាត្រខ្ពស់នៅខាងមុខ ហើយបន្ទះខាងក្រោយនៃស្មាតហ្វូននេះ គឺមានការរចនាស្នាមដេរដូចស្បែកដ៏ទាក់ទាញ។
ក្រឡេកមើលផ្នែកខាងមុខ Poco C55 មានអេក្រង់ LCD ទំហំ 6.71 អ៊ីង ដែលផលិតនូវកម្រិតភាពច្បាស់ HD+ និងមានល្បឿន 60Hz ហើយនិងកម្រិតនៃប៉ះថាច់នៅលើអេក្រង់ 120Hz ជាមួយខ្នាតសមាមាត្រ 20:9 Aspect Ratio ហើយនិងសមាមាត្រកម្រិតពណ៌ 1500:1 ។ អេក្រង់នេះ ភ្ជាប់មកជាមួយការការពារដោយកញ្ចក់ Panda និងថ្នាំកូត oleophobic ។
Poco C55 មានកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល។ នៅផ្នែកខាងក្រោយ វាមានកាមេរ៉ាគោលទំហំ 50 មេហ្គាភិចសែល ជាមួយនឹងកម្រិត Aperture f/1.8 ដែលត្រូវបានជំនួយ ដោយឧបករណ៍ចាប់សញ្ញាជម្រៅ និងអំពូល LED ។ C55 ផ្តល់នូវមុខងារថតរូប ដូចជា portrait mode, night mode, time-lapse, និង HDR ។ ទូរស័ព្ទនេះ ភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 ដែលមានមូលដ្ឋានលើ MIUI 13 ដែលរួមបញ្ចូល MIUI Dialer ជំនួសឱ្យ Google Dialer ។
Poco C55 ដំណើរការនៅលើបន្ទះឈីប Helio G85 និងមានរ៉េមទំហំ 4GB និង 6GB និងអាចបន្ថែមបានដល់ 5GB ទៀតតាមរយៈមុខងារចែករ៉េម។ សម្រាប់អង្គផ្ទុកទិន្នន័យគឺមានទំហំ 64GB និង 128GB។ ទូរស័ព្ទនេះមានថាមពលថ្ម 5,000mAh ដែលគាំទ្រការសាកថ្ម 10W តាមរយៈរន្ធ microUSB ។ ហើយវាក៏ផ្តល់ការគាំទ្រស៊ីមពីរផងដែរ 4G VoLTE, dual-band Wi-Fi, Bluetooth 5.1, GPS និងរន្ធដោតអូឌីយ៉ូ 3.5mm។
Poco C55 ចេញនៅក្នុងប្រទេសឥណ្ឌា ជាមួយនិងជម្រើសពីរទំហំ គឺ 4GB+64GB មានតម្លៃ Rs 9,499 (~$115) ខណៈដែល 6GB+128GB មានតម្លៃ Rs 10,999 (~$133) ។ Poco C55 មានបីពណ៌ គឺ Power Black, Cool Blue, និង Forest Green៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Poco C55 ចាប់ផ្តើមចេញលក់នៅឥណ្ឌាជាមួយនិងលក្ខណះពិសេសៗជាច្រើន