ស្វែងរកពួកយើង:

Poco M4 Pro 5G ត្រូវគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាផ្លូវការណ៍នៅចុងខែនេះឬនៅដើមខែវិច្ឆិកាខាងមុខ

ដោយ

Koun Jab Luffy

08 តុលា 2021 11:19 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីដើមខែមុននេះ ក្រុមការងាររបស់យើងបានធ្វើការបញ្ចេញនូវព័ត៌មានម្តងរួចមកហើយថា ក្រុមហ៊ុន Poco បានធ្វើការងារទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ Poco គឺម៉ូដែល M4 Pro 5G ដែលស្មាតហ្វូននេះ គឺជាជំនាន់ថ្មីរបស់ Poco M3 Pro 5G ដែលបានបង្ហាញវត្តមានកាលពីឧសភាកន្លងទៅនេះ។ ហើយកន្លងមកយើង គឺបានបង្ហាញត្រឹមតែឈ្មោះរបស់ស្មាតហ្វូន ហើយនិងលេខម៉ូដែលរបស់ស្មាតហ្វូនតែប៉ុណ្ណោះ ពីព្រោះថា ព័ត៌មានខាងលើនេះ ត្រូវបានគេបង្ហាញចេញនៅលើវិញ្ញាបណ្ណបត្រ។ ហើយសម្រាប់ការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ គឺមិនអាចឆាប់ៗបាននោះទេ។
នៅថ្ងៃនេះ មានព័ត៌មានថ្មីរបស់ស្មាតហ្វូននេះ ហើយប្រសិនបើការលើកឡើងនេះ គឺជាការពិតនោះ ស្មាតហ្វូន Poco M4 Pro 5G អាចនឹងបង្ហាញវត្តមានជាផ្លូការណ៍ នាពេលដ៏ខ្លីនេះជាក់ជាមិនខាន។ ហើយស្មាត ហ្វូននេះ ក៏អាចនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅចុងខែតុលានេះ ឬនៅដើមខែវិច្ឆិការខាងមុខនេះផងដែរ។ បន្ថែមពីនេះ មានការលើកឡើងថា ស្មាតហ្វូនេះ អាចនឹងប្រកាសចេញនៅប្រទេសឥណ្ឌាក្នុងពេលជាមួយគ្នា ស្របពេលដែលការបង្ហាញវត្តមានជាលក្ខណៈសកល គឺត្រូវបានគេបញ្ជាក់ថា នឹងត្រូវធ្វើមុនគេបង្អស់។
Article image
ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity SoC និងមានការគាំទ្រដោយបច្ចេកវិទ្យាសាកបញ្ចូលថាមពលថ្មកម្លាំង 33W fast charging ខណហដែលម៉ូដែលមុន គឺប្រើប្រាស់ត្រឹមតែ 18W ប៉ុណ្ណោះ។ ពួកគេបន្តថា ប្រសិនបើការបង្ហាញខ្លួនស្មាតហ្វូននេះ អាចនឹងធ្វើឡើងឆាប់ៗនេះមែន ក្រុមការងារខាងបណ្តាញសង្គមរបស់ក្រុមហ៊ុន Poco ប្រាកដជានឹងមានការទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនរបស់ស្មាតហ្វូននេះ នៅក្នុងពេលដ៏ខ្លីនេះជាមិនខាន ហើយយើងនឹងបានឃើញជាបន្តបន្ទាប់នូវព័ត៌មានលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនេះ ច្បាស់បានឆាប់ៗនេះដូចគ្នា។