ស្វែងរកពួកយើង:

Polestar ប្រកាសចេញរថយន្ត Polestar 2 ស៊េរីឆ្នាំ 2025 ដែលមានសមត្ថភាពបើកបរបានចម្ងាយផ្លូវឆ្ងាយជាមុន

ដោយ

Koun Jab Luffy

27 មិថុនា 2024 09:21 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Polestar ទើបតែបានប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ 2025 Polestar 2 ជាមួយការបង្កើនផលិតភាពបើកបរបានរយះចម្ងាយផ្លូវឆ្ងាយជាងមុន ជាមួយពណ៌ថ្មី និងផ្នែកខាងក្នុងកាន់តែប្រណិតទំនើបជាងស៊េរីមុន។ Polestar 2 ស៊េរីឆ្នាំ 2025 ម៉ូដែល Long-range single-motor អាចបើកបរបានចម្ងាយផ្លូវ 659 គីឡូម៉ែត្រ ដែលឆ្ងាយជាងស៊េរីមុនប្រមាណ 5 គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់់ពីស្ថាប័ន WLTP។
ចំនែកម៉ូដែលបំពាក់ Single-motor ថ្មី គឺបានធ្វើការបង្កើនទំហំកញ្ចប់អាគុយឡើងដល់ 70kWh ជារបស់ក្រុមហ៊ុន CATL ហើយម៉ូដែលថ្មីនេះអាចបើកបានចម្លាយផ្លូវ 554km។ ដោយឡែកសម្រាប់មូដែល 2025 Polestar 2 ជាប្រភេទ Long-range Dual-motor វិញ គឺអាចបើកបរបានចម្ងាយផ្លូវដល់ 596km ធៀបនឹងស៊េរីមុនដែលអាចបើកបាន 591km។
Polestar 2 ស៊េរីថ្មីឆ្នាំ 2025 មានជម្រើសពណ៌ថ្មីចំនួនពីរ គឺជាប្រភេទពណ៌ Vapour ជំនូសឲ្យពណ៌ស្តង់ដារ Magnesium និងពណ៌ប្រភេទ Storm ជំនូសឲ្យពណ៌ Thunder ដែលមាននៅលើស៊េរីមុន។ ជាមួយគ្នានេះ Polestar 2-2025 មានមកជាមួយជម្រើសយ៉ាន់កង់ទំហំ 19-inch ប្រភេទ Aero alloy wheels ដែលរចនាបែប aerodynamic ហើយនិងមានជម្រើសយ៉ាន់ទំហំ 20-inch ជាប្រភេទ Pro Graphite alloy wheels សម្រាប់ Polestar 2-2025 ម៉ូដែល Pro Pack។ ចូលមកផ្នែកខាងក្នុងវិញ មានការបង្កើននូវប្រណិតភាពជាមួយការតុបតែងជាមួយប្រភេទស្បែកប្រណិត charcoal gray Nappa leather ដែលជាផលិតផលស្បែកផលិតដោយក្រុមហ៊ុន Scottish company Bridge of Weir រួមនឹងខ្សែក្រវ៉ាត់ប្រភេទ Swedish gold seat belts សម្រាប់តែម៉ូដែល Pro Pack។
ជាមួយគ្នានេះ Polestar ក៏ផ្តល់ឲ្យអតិថិជននៅកញ្ចាប់តម្លៃពិសេសសម្រាប់ការបំពាក់បន្ថែមនៅផ្នែកសំខាន់នៅលើ Polestar 2-2025 តាមការចង់បានថែមទៀតផងដោយក្នុងនោះរួមមានដូចជា តម្លៃ 200 អឺរ៉ូសម្រាប់ការបំពាក់នូវប្រព័ន្ធ AC Charger, 1000 អឺរ៉ូសម្រាប់ការបំពាក់បន្ថែមនូវប្រព័ន្ធ Harman/Kardon audio system, 1200 អឺរ៉ូសម្រាប់ប្រព័ន្ធចង្កៀងមុខប្រភេទ Pixel LED headlight, បំពាក់បន្ថែមមុខងារ Pilot Assist and emergency brake assist មានតម្លៃខ្ទង់ 1000 អឺរ៉ូ រួមនឹងកញ្ចប់តម្លៃសម្រាប់ប្រព័ន្ធមុខងារពិសេសៗមួយចំនួនទៀត ដែលអាចតម្រូវបានតាមការចង់បានរបស់អតិថិជន។
Article image
បច្ចុប្បន្ននេះ Polestar 2 ស៊េរីឆ្នាំ 2025 បាននឹងកំពុងមានវត្តមានដាក់លក់នៅទីផ្សារអឺរ៉ុប និងកាណាដា ហើយក្រុមហ៊ុនគ្រោងនឹងពង្រីកទីផ្សារទៅកាន់ប្រទេស និងតំបន់ផ្សេងទៀតនៅមុនដំណាច់ឆ្នាំ 2024 នេះ ។ ជាមួយគ្នានេះ Polestar បានផ្តល់នូវជម្រើសម៉ូដែលផ្សេងៗគ្នាសម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2025 Polestar 2 ផងដែរ ដោយក្នុងនោះរួមមានម៉ូដែល Climate Pack, Pro Pack, Pilot Pack, Plus Pack, និង Performance Pack ដែលមានតម្លៃចាប់ពីខ្ទង់ 48,990 អឺរ៉ូ ឬប្រហែល $52,399 ឡើងទៅ៕
Polestar ប្រកាសចេញរថយន្ត Polestar 2 ស៊េរីឆ្នាំ 2025 ដែលមានសមត្ថភាពបើកបរបានចម្ងាយផ្លូវឆ្ងាយជាមុន