ស្វែងរកពួកយើង:

Polestar Phone នឹងបង្ហាញខ្លួនឆាប់ៗនេះហើយបន្ទាប់ពីរូបភាពជាច្រើនរបស់ស្មាតហ្វូននេះ ត្រូវទម្លាយនៅលើ MIIT

ដោយ

Koun Jab Luffy

04 មីនា 2024 10:03 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូន Polestar Phone ថ្មីនេះ ត្រូវបានគេនិយាយថា បាននឹងកំពុងតែធ្វើការសម្រាប់ទីផ្សាររបស់ចិនហើយ។ នៅក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយនាពេលនេះ បានអះអាងថា ស្មាតហ្វូនថ្មីនេះ អាចនឹងក្លាយជា rebrand version នៃស្មាតហ្វូន Meizu 21 Pro ដែលទើបតែប្រកាសចេញនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ។ រូបភាពថ្មីរបស់ស្មាតហ្វូន Polestar Phone ក៏បានទម្លាយនៅលើ MIIT ដែលមានការឌីស្សាញដូចគ្នាទៅនឹងស្មាតហ្វូន Meizu flagship។
រូបភាពជាច្រើនចេញពីស្មាតហ្វូន Polestar Phone របស់ស្ថាប័ន MIIT បញ្ជាក់ថា វាគឺដូចទៅនឹងស្មាតហ្វូន Meizu 21 Pro។ នៅក្នុងនាមជាផលិតផលរបស់ក្រុមហ៊ុន Polestar នោះ វាមានឡូហ្គោរបស់ក្រុមហ៊ុននេះនៅកណ្តាល និងអក្សរ “Polestar Phone” នៅផ្នែកខាងក្រោមថែមទៀត។ វិញ្ញាបនបត្រនេះមិនមានព័ត៌មានអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូននេះនៅឡើយទេ។ វាអាចនឹងមានលក្ខណៈសម្បត្តិខាងក្នុងដូចទៅនឹងស្មាតហ្វូន Meizu 21 Pro។
ស្មាតហ្វូនស៊េរីថ្មី Meizu 21 Pro នេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 6.79-អ៊ីង BOE Q9 OLED QHD+ គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 3198x1368 អ៊ីង pixels និងមានបច្ចេកវិទ្យា LTPO ល្បឿន 120Hz refresh rate រួមនិងពន្លឺអេក្រង់ 1250 nits។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Snapdragon 8 Gen 3 និងរ៉េមទំហំ 12GB និង 16GB LPDDR5x RAM ជាមួយនឹង 256GB ហើយនិងទំហំ 512 GB UFS 4.0 storage ថែមទៀតផង។
ស្មាតហ្វូន Meizu 21 Pro នេះ មានថាមពលថ្មទំហំ 5,050mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired charging និង 50W wireless charging។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 32-megapixel ខណៈពេលដែលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រជាមួយនឹងមុខងារទប់លំនឹង OIS ហើយនិងគ្រាប់ទីពីមានទំហំ 13-megapixel ultra-wide និង macro lens ខណៈដែលគ្រាប់ទីបីមានទំហំ 10-megapixel telephoto lens និងមានការគាំទ្រជាមួយនឹងមុខងារ OIS។
ស្មាតហ្វូនស៊េរីថ្មី Meizu 21 Pro នេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display fingerprint sensor ហើយនិងភ្លើង Aicy smart RGB-LED ring, IR blaster និង dual speakers។ សម្រាប់ការតភ្ចាប់នៅលើស្មាតហ្វូននេះមាន Wi-Fi 802.11ax, Bluetooth 5.4, NFC និង IP68 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូននេះ មានតម្លៃ 4,999 យ៉ន់ (~$703) នៅក្នុងប្រទេសចិន៕
Polestar Phone នឹងបង្ហាញខ្លួនឆាប់ៗនេះហើយបន្ទាប់ពីរូបភាពជាច្រើនរបស់ស្មាតហ្វូននេះ ត្រូវទម្លាយនៅលើ MIIT