ស្វែងរកពួកយើង:

Porsche 911 Turbo បញ្ចេញនូវម៉ូដែល Limited Edition គម្រប់ខួប 50 ឆ្នាំ ចំនួន 1,974 គ្រឿងតែប៉ុណ្ណោះ

ដោយ

Koun Jab Luffy

27 សីហា 2024 09:36 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តប្រណិតម៉ាក Porsche បានធ្វើពិធីគម្រប់ខួប 50 ឆ្នាំឲ្យរថយន្តម៉ូដែល Porsche 911 Turbo ជាមួយការបញ្ចេញម៉ូដែលថ្មីពិសេសដែលជា Limited Edition ហៅថា “Porsche 911 Turbo 50th Years”។ រថយន្តម៉ូដែលខួប 50 ឆ្នាំនេះ គឺផលិតឡើងមានកំណត់ត្រឹមតែចំនួន 1,974 គ្រឿងតែប៉ុណ្ណោះ។ រថយន្តម៉ាក Porsche បានបង្ហាញវត្តមានលើកដំបូងក្នុងឆ្នាំ 1974 ដោយមានបំពាក់នូវប្រព័ន្ធម៉ាស៊ីនដំណើរការដោយ Turbo ដែលផ្តល់នូវអនុភាពសម្រាប់ការបើកបរដ៏អស្ចារ្យ។
សម្រាប់ការផលិតនៅលើម៉ូដែលពិសេសគម្រប់ខួប 50 ឆ្នាំនេះ គឺត្រូវបានពឹងផ្អែកទៅលើកការបំពាក់ផ្នែកប្រព័ន្ធម៉ាស៊ីនដូចគ្នានឹងម៉ូដែល  992.2 Porsche 911 Turbo S ដែរ ដោយ Porsche 911 Turbo 50th Year គឺបានបំពាក់នូវប្រព័ន្ធម៉ាស៊ីនកម្រិតខ្ពស់ flat-6 3.7-litre turbocharged engine ដែលអាចផលិតកំលាំងបានដល់ 650 សេះ (matric) និងកំលាំងរមូល 800Nm។
Article image
ប្រព័ន្ធម៉ាស៊ីនរថយន្តស្ព័រប្រណិតម៉ូដែលពិសេសនេះ ដំណើរការដោយប្រអប់លេខ 8 វគ្គស្វ័យប្រវត្តិ ( 8-speed PDK) ដែលផ្តល់អនុភាពកំលាំងទៅកាន់ប្រព័ន្ធដំណើរការកង់ទាំងបួនរបស់រថយន្ត (Four-wheel-drive) ដែលធ្វើឲ្យការជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.7 វិនាទីប៉ុណ្ណោះ។
ជាពិសេសដើម្បីបញ្ជាក់ពីលក្ខណៈពិសេសផ្តាច់មុខសម្រាប់ម្ចាស់រថយន្ត Porsche 911 Turbo 50th Year ក្រុមហ៊ុនផលិតនាឡិការប្រណិត Porsche Design Timepiece ក៏បានធ្វើការប្រកាសចេញនាឡិកាដៃម៉ូដែល Limited Edition ផលដែលដើម្បីឲ្យមានភាពស៊ីមេទ្រីគ្នាជាមួយនឹងរថយន្តម៉ូដែល Limited Edition ខួប 50 ឆ្នាំ។ 911 Turbo 50 Years chronograph ទទួលបានការទទួលបានការបញ្ជាក់ពីវិញ្ញាណបនបត្រ COSC-certified Porsche Design WERK 01.200 ជាមួយការបំពាក់នូវមុខងារ Flyback។
Article image
ដូចគ្នារថយន្ត Porsche 911 Turbo 50th Year ដែរ ដោយនាឡិកាដៃប្រណិតពិសេស Limited Edition នេះ គឺផលិតឡើងក្នុងចំនួនមានកំណត់ត្រឹមតែ 1,974 គ្រឿងតែប៉ុណ្ណោះ។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែក្រុមហ៊ុន Porsche មិនបានបញ្ជាក់តម្លៃសម្រាប់រថយន្តម៉ូដែល Collection Limited Edition មួយនេះនៅឡើយទេ៕