ស្វែងរកពួកយើង:

Poster ថ្មីមានការបញ្ជាក់ច្បាស់អំពីពណ៌របស់ស្មាតហ្វូន OnePlus Ace 3 Pro ហើយ!

ដោយ

Koun Jab Luffy

24 មិថុនា 2024 03:04 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មុនការប្រកាសជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី 27 ខែមិថុនាខាងមុខនេះ ក្រុមហ៊ុន OnePlus បានទម្លាយអំពីការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូន OnePlus Ace 3 Pro ហើយ។ បើមើលនៅក្នុងរូបភាព Poster ផ្លូវការនេះ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់អំពីពណ៌របស់ស្មាតហ្វូននេះផងដែរ។
ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា ស្មាតហ្វូន OnePlus Ace 3 Pro នេះ នឹងមាន 3 ពណ៌នោះ គឺពណ៌បៃតង ទឹកប្រាក់ និងពណ៌ស។ សម្រាប់ពណ៌ស គឺប្រើប្រាស់នូវសេរ៉ាមិចពណ៌ខ្មៅ ម៉ូដែលទឹកប្រាក់គឺប្រើប្រាស់នូវកញ្ចក់នៅខាងក្រោយ និងម៉ូឌែលពណ៌ខៀវមានប្រភេទស្បែកនៅខាងក្រោយ។
Article image
យោងតាមអគ្គនាយករបស់ក្រុមហ៊ុន OnePlus លោក Louse Lee ក៏បាននិយាយអំពីវត្តមានម៉ូដែល OnePlus Ace 3 Pro’s Supercar Porcelain Collector’s Edition ផងដែរ។ ស្មាតហ្វូននេះ នឹងមានតួខ្លួនពណ៌សសេរ៉ាមិច និងធន់ក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានកម្រិតនៃភាពធន់ដល់ទៅ 8.5 ដែលធន់ទៅនឹងការកោសឆ្កូតបានយ៉ាងល្អ និងធានាទៅលើការប្រើប្រាស់ប្រចាំថ្ងៃបានយូរ និងរង់មាំក្នុងការប្រើប្រាស់។ ការឌីស្សាញស្មាតហ្វូនថ្មីនេះ គឺធន់ទៅនឹងការធ្លាក់ និងអាចប្រើប្រាស់បានក្នុងស្ថានភាពប្រចាំថ្ងៃដោយមិនបារម្ភអំពីការឆ្កូតនោះទេ។ នៅក្នុងរបាយការណ៍ខាងលើនេះ បានបន្តថា ស្មាតហ្វូន Collector’s Edition នេះមាន 2 ទំហំនោះគឺ 16GB+512GB និង  24GB+1TB ។ សម្រាប់ ២ ពណ៌ផ្សេងទៀតគឺមាន ៣ជម្រើស 12GB+256GB, 16GB+512GB និង 24GB+1TB ។
ស្មាតហ្វូន OnePlus Ace 3 Pro នេះមានអេក្រង់ 6.78-អ៊ីង គែមកោង BOE S1 display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ល្បឿន 120Hz refresh rate ហើយនិងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3, LPDDR5x RAM និង UFS 4.0 storage។
Article image
ស្មាតហ្វូន Ace 3 Pro នេះ មានកាមេរ៉ាខាងមុខទំហំ 16-Megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-Megapixel Sony LYT-800 គាំទ្រជាមួយនឹងមុខងារ OIS, គ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens និងគ្រាប់ទីបីមានទំហំ 2-Megapixel macro។ ស្មាតហ្វូន Ace 3 Pro ថ្មីនេះ ដំណើរការនូវ ColorOS 14.1 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,100mAh និងបច្ចេកវិទ្យាសាកថ្មលឿន 100W fast charging ផងដែរ៕
Poster ថ្មីមានការបញ្ជាក់ច្បាស់អំពីពណ៌របស់ស្មាតហ្វូន OnePlus Ace 3 Pro ហើយ!