ស្វែងរកពួកយើង:

Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

14 ឧសភា 2024 09:54 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការហាមឃាត់ទោលើការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិករួចមក ក្រុមហ៊ុន Qualcomm បាននិយាយថា ខ្លួននឹងមិនរំពឹងទៅលើប្រាក់ចំណូលណាមួយអំពីក្រុមហ៊ុន Huawei ទៀតនោះទេ ចាប់ពីឆ្នាំ 2024 នេះ។ នៅពេលនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើការដកហូតទៅលើអាជ្ញាបណ្ណរបស់ក្រុមហ៊ុន Qualcomm នៅក្នុងការផ្គត់ផ្គង់ទៅលើបន្ទះឈីបជច្រើនទៅកាន់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតរបស់ក្រុមហ៊ុននេះ ដែលមានការផ្តោតទៅលើផលិតផល “WiFi products” ។
ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Qualcomm ដែលត្រូវបានហាមប្រាមក្នុងការលក់បន្ទះឈីប 5G របស់ខ្លួនទៅកាន់ក្រុមហ៊ុន Huawei ដោយសារតែការហាមប្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2019 កន្លងមក។ នៅពេលនេះ សម្រាប់ការហាមប្រាមថ្មីនោះ ក្រុមហ៊ុន Qualcomm មិនអាចផ្តល់នូវផលិតផលសំខាន់ៗជាច្រើនដូចជាបន្ទះឈីបស្មាតហ្វូនទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនទៀតនោះទេ។
ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុន Intel ក៏រងនូវផលប៉ះពាល់ដោយការហាមប្រាមចុងក្រោយបំផុតទៅលើការនាំចេញបន្ទះឈីបទៅកាន់ក្រុមហ៊ុន Huawei ។ បើទោះបីជាក្រុមហ៊ុន Intel បានបញ្ជាក់យ៉ាងច្បាស់ថា ការដកហូតទៅលើការអនុវត្តន៍នេះទៅលើអាជ្ញាបណ្ណជាក់លាក់សម្រាប់ការនាំចេញនូវផលិតផលជាច្រើនសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិន។ ចាប់តាំងពីការហាមប្រាមនេះ គឺផ្តោតទៅលើផលិតពាក់ព័ន្ធទៅនឹងអ្នកប្រើប្រាស់នោះក្រុមហ៊ុន Intel នឹងមិនអាចលក់ឈីបទៅកាន់កុំព្យូទ័របស់ក្រុមហ៊ុន Huawei ទៀតនោះទេ។
យ៉ាងណាមិញ ក្រុមហ៊ុន Qualcomm នៅតែអាចនាំចេញទៅលើបន្ទះឈីបសម្រាប់ប្រើប្រាស់នៅលើម៉ាស៊ីនមេមជ្ឈមណ្ឌលទិន្នន័យ (data center servers) ដដែល។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានស្ថិតនៅក្រោមរ៉ាដារបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ 2019 នៅពេលដែលក្រុមហ៊ុននេះ បានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីនៃការហាមប្រាមក្នុងការធ្វើពាណិជ្ជកម្មនេះ។ ច្បាប់ថ្មីនេះ បានហាមប្រាមទៅលើក្រុមហ៊ុនជាច្រើននៅក្នុងសហរដ្ឋអាមេរិកក្នុងការលក់នូវបច្ចេកវិទ្យាទៅកាន់ក្រុមហ៊ុនយក្សនេះដូចជា 5G ជាដើម៕