
ក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូនដ៏ធំឈានមុខគេក្នុងពិភពលោក Qualcomm បានសម្រេចហក់ចូលប្រឡូកក្នុងឧស្សាហកម្មបន្ទះឈីបសម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្មរថយន្ត ជាមួយការប្រកាសចេញនូវបន្ទះឈីបជំនាន់ថ្មី New Super-Fast Connectivity សម្រាប់ប្រើនៅលើរថយន្ត។
សម្រាប់បន្ទះឈីបរថយន្តជំនាន់ថ្មីរបស់ Qualcomm គឺមានឈ្មោះថា Qualcomm Snapdragon Auto Connectivity QCA6797AQ ដែលគាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ស្តង់ដារជំនាន់ចុងក្រោយបំផុតដូចជាប្រព័ន្ធបច្ចេកវិទ្យាសេវា 5G Network, Wi-Fi7, បច្ចេកវិទ្យា Bluetooth ជំនាន់ចុងក្រោយបំផុត និងប្រព័ន្ធ C-V2X រួមនឹងបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយជាច្រើនទៀត។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបាននិយាយថា Qualcomm Snapdragon Auto Connectivity QCA6797AQ គឺនឹងមានដំណើរការលឿនរហ័សក្នុងការតភ្ជាប់ មានល្បឿនលឿនរហ័សក្នុងទាញទិន្នន័យនៅលើកម្មវិធី Map និងការបង្ហាញពីបញ្ហាស្ទះចរាចរណ៍បានជាក់លាក់បំផុត។
Qualcomm បានបន្ថែមទៀតថាជាមួយនិងបន្ទះឈីប Automotive ជំនាន់ថ្មីដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Wi-Fi7 គឺនឹងផ្តល់ឲ្យក្រុមហ៊ុនផលិតរថយន្តនៅការបំពាក់ជាមួយប្រព័ន្ធតភ្ជាប់បានលឿនរហ័ស ការធ្វើបច្ចុប្បន្នភាពកម្មវិធីរថយន្តបានកាន់តែលឿន និងការដោះស្រាយលើបញ្ហាអសកម្មនៅលើរថយន្តបានលឿនបំផុត និងសុវត្ថិភាពខ្ពស់បំផុត។
សម្រាប់ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Qualcomm បង្ហាញពីនិន្នាការដ៏សំខាន់នៅក្នុងឧស្សាហកម្មរថយន្ត ដោយក្រុមហ៊ុនតៃវ៉ាន់នេះបានជំរុញកាន់តែខ្លាំងឡើងទៅលើការអភិវឌ្ឈន៍កម្មវិធី និងបង្កើនប្រសិទ្ធិភាពបច្ចេកវិទ្យានៅលើរថយន្ត ឲ្យបានដូចគ្នាជាមួយស្មាតហ្វូនអីចឹងដែរ។ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តក៏បានកំពុងជម្រុញខ្លួនឲ្យក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យានារថយន្តឆ្លាតវៃ និងមានភាពទំនើបខ្លាំបំផុតនាពេលអនាគតផងដែរ៕
