ស្វែងរកពួកយើង:

RAM 1500 ម៉ូឌែល Hemi Street Truck ឆ្នាំ 2026 បំពាក់ម៉ាស៊ីន 5.7L Hemi V8 ចេញលក់ក្នុងតម្លៃ $90,000

ដោយ

Koun Jab Luffy

07 តុលា 2025 05:31 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Pick Up ដ៏ល្បីរបស់អាមេរិក RAM បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន FOX Factory និង Mopar Direct Connection ត្រៀមបញ្ចេញរថយន្ត Pick up មហាកំលាំងស៊េរីថ្មីក្នុងត្រកូល RAM 1500 ដែលមានឈ្មោះថា RAM 1500 Hemi Street Truck ឆ្នាំ 2026។
រថយន្ត Pick Up ស៊េរីថ្មីឆ្នាំ 2026 នេះ ត្រូវបានប្រើប្រាស់ប្រព័ន្ធជើងក្រោមដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Ridetech ជាមួយការឌីស្សាញរបាំងការពារផ្នែកខាងមុខ bumper ទាបប្រមាណជា 3-inch ធៀបពីផ្ទៃដី និងផ្នែកខាងក្រោយមានកម្ពស់ 5.5-inch។ ជាពិសេសនៅលើតួរខ្លួនរបស់ RAM 1500 Hemi Street Truck ឆ្នាំ 2026 មានរំលេចជាមួយតែមពណ៌ទឹកមាសនៅចំហៀងសងខាង គម្របម៉ាស៊ីន ប៉ាណាមុខ និងនៅលើរបាំងការពារ bumper។
Article image
RAM 1500 Hemi Street Truck 2026 បំពាក់មកជាមួយម៉ាស៊ីនធំទំហំ 5.7-liter Hemi V8 ជាមួយប្រព័ន្ធ twin-screw Whipple supercharger ដែលផ្តល់អនុភាពកម្លាំងបានដល់ 650 សេះ បញ្ចូនកម្លាំងទៅកាន់ប្រព័ន្ធបង្វិលប៉ុងក្នុងល្បឿន 3.92 rear axle ratio និងប្រើសម្បកកង់ខ្នាត 305/40R22។ RAM 1500 ស៊េរីថ្មី 2026 មានសមត្ថភាពអូសសណ្តោងទំងន់បានដល់ទៅជាង 5 តោន (5,135kg) ខណៈគ្រែដឹកខាងក្រោយអាចផ្ទុកទំងន់បានជាង 866kg។ ជាមួយប្រព័ន្ធដៃឃ្លោងថ្មី Tubular control arms, រួមនឹងប្រព័ន្ធ traction bars, និង coilovers នឹងជួយសម្រួលដល់ដៃចង្កូតធ្វើការបត់បែនបានយ៉ាងប្រសើរក្នុងការបើកបរ និងបន្ថយនូវកម្លាំងសង្វិលកង់នៅពេលដឹកធ្ងន់។
Article image
RAM 1500 Hemi Street Truck 2026 ត្រូវបានក្រុមហ៊ុនបើកទទួលកក់មុនបានតាមរយះតំណាងចែកចាយរបស់ក្រុមហ៊ុន RAM។ ឡាន Pick up ស៊េរីថ្មីរបស់ RAM មួយនេះ មានពីរជម្រើស គឺជាម្រើសប្រើប៉ុងមួយ ឬ RWD មានតម្លៃខ្ទង់ $89,995 ចំនែកម៉ូដែលមានប៉ុងពីរ ឬ AWD មានតម្លៃខ្ទង់ $95,000។
Article image
RAM 1500 ស៊េរីថ្មីឆ្នាំ 2026 មានជម្រើសពណ៌ខ្មៅ ទឹកប្រាក់ ពណ៌ស ប្រផេះ និងខៀវ។ ការបង្ហាញវត្តមានរបស់ RAM 1500 Hemi Street Truck 2026 នឹងក្លាយជាគូប្រជែងក្នុងទីផ្សារឡានប្រភេទ Street Truck ជាថ្មីម្តងទៀត ហើយម៉ូដែលថ្មីរបស់ RAM នេះ ត្រូវបានគេជឿជាក់ថា មានអនុភាពក្នុងការប្រើប្រាស់កាន់តែអស្ចារ្យជាងប្រភេទរថយន្ត TRX និង Raptor៕