
កាលពីខែមុននេះ នៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន realme បានប្រកាសចេញនូវនាឡិកា Watch 2 របស់ខ្លួនស្របពេលដែលនៅថ្ងៃនេះ មានព័ត៌មានថា និងមានជំនាន់ថ្មីមួយទៀតរបស់ Watch 2 ផងដែរ ដែលនិងបង្ហាញខ្លួន។ ថ្មីៗនេះ មានការទម្លាយថា នៅថ្ងៃទី 20 ខែឧសភាខាងមុខនេះ គឺនឹងមានការបង្ហាញវត្តមានរបស់ realme Watch 2 Pro, Smart Wearables រួមជាមួយនឹងកាស realme Buds Wireless 2, កាស Buds Wireless 2 Neo ហើយនិង realme Pocket Bluetooth speaker ផងដែរ។
បើសិនជាមើលទៅលើរូបភាពរបស់នាឡិកាឆ្លាតវៃ realme Watch 2 Pro ដែលត្រូវបានគេទម្លាយចេញនេះ គឺមានរូបរាងស្រដៀងគ្នាទៅនឹងនាឡិកាឆ្លាតវៃ Watch 2 ដែលបានចេញលក់កន្លងមកអញ្ចឹងដែរ។ យោងតាមការទម្លាយព័ត៌មាននៅលើស្ថាប័ន FCC certification បានបញ្ជាក់ថា នាឡិកាថ្មីនេះ គឺនឹងមានថាមពលថ្មទំហំ 390mAh ខណៈដែលនាឡិកាឆ្លាតវៃ Watch 2 មានថ្មទំហំត្រឹមតែ 315 mAh ប៉ុណ្ណោះ។

ចំពោះកាសស្តាប់ realme Buds Wireless 2 វិញ គឺមានការអាប់ដែលកាន់តែខ្លាំងទៅលើរូបរាង និងការរចនាជុំវិញនៃតួទាំងមូល បើសិនប្រៀបធៀបជាមួយនឹងកាសដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2019 កន្លងទៅ គឺខុសគ្នាមែនទែន។

ប៉ុន្តែក្រុមហ៊ុននេះមិនមានការបង្ហាញនូវលក្ខណៈសម្បតិ្តផ្នែកខាងក្នុងនៅឡើយទេ គ្រាន់តែមានការព្យាករណ៍ថា កាសនេះ នឹងមានសមត្ថភាពខ្លាំងជាង Buds Wireless 2 Neo។ សូមជំរាបផងដែរថា Buds Wireless 2 Neo គឺបានបង្ហាញខ្លួននិងចេញលក់នៅប្រទេសស្រីលង្ការួចមកហើយកាសនេះគឺមានថ្មទំហំ 150mAh ដែលមានសមត្ថភាពអាចប្រើប្រាស់បានរហូតដល់ទៅ 17 hours។ កាសនេះ គឺមានការឌីស្សាញបានស្អាត និងមានភ្ជាប់នូវ Bluetooth 5.0 ហើយនិងមានបច្ចេកវិទ្យា IPX4 ដែលជាអាវក្រោះការពារទឹក និងធូលីផងដែរ។

សម្រាប់ realme Pocket Bluetooth Speaker ដែលជាផលិតផលថ្មីចុងក្រោយនេះ គឺនឹងបង្ហាញខ្លួននៅថ្ងៃព្រហស្បត្ត៍ខាងមុខនេះ ហើយបើសិនជាយើងក្រឡេកមើលទៅតាមរូបភាពដែលគេបានទម្លាយចេញនោះ គឺមានរូបរាងប្លែកគ្នាពី realme Cobble Bluetooth speaker កន្លងមក។ ប៉ុន្តែអ្វីដែលគួរអោយស្តាយនោះ ក្រុមហ៊ុននេះនៅមិនទាន់បង្ហាញចេញនូវលក្ខណៈសម្បត្តិផ្នែកខាងក្នុងរួមទាំងតម្លៃនៅឡើយទេ។
