
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន realme ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូនថ្មីចំនួន 2 នៅក្នុងពេលអនាគតខាងមុខនេះនេះ ដែលមានម៉ូឌែល RMX3092 និង RMX3093។ ស្មាតហ្វូនទាំងពីរនេះ គឺមានការទទួលស្គាល់នូវវិញ្ញាបនបត្រ 3C ខណៈពេលដែលស្មាតហ្វូននេះ ក៏មានវិញ្ញាបនបត្រ BIS ផងដែរ។ ស្មាតហ្វូនដំបូងបំផុតនេះ គឺមានការបង្ហាញខ្លួននៅលើ Geekbech កាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។
តាមការបញ្ជាក់នៅក្នុងបញ្ជីរបស់ Geekbench បានបង្ហាញថា ស្មាតហ្វូនrealme RMX3093 នេះនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 720 ជាមួយនឹងរ៉េមទំហំ 8GB។ ស្មាតហ្វូននេះ នឹងប្រកាសបង្ហាញខ្លួននៅឆ្នាំ 2021 នេះជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 ផងដែរ។ ស្មាតហ្វូននេះ គឺមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូន realme RMX3092 ដែលមានបច្ចេកវិទ្យា 65W fast charging ផងដែរ។

សម្រាប់កាមេរ៉ា និងទំហំរបស់ស្មាតហ្វូននេះ គឺមិនមានអ្វីដែលខុសប្លែកគ្នានោះទេ។ ស្មាតហ្វូនទាំងពីរនេះ អាចជាស្មាតហ្វូន realme 8 និង realme 8 Pro។ យ៉ាងណាមិញ ស្មាតហ្វូននេះ អាចនឹងជាស្មាតហ្វូនដែលមានបច្ចេកវិទ្យា 5G ផងដែរ។ យើងនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
