ស្វែងរកពួកយើង:

realme ត្រៀមបង្ហាញស្មាតហ្វូនថ្មធំជាង 10,000mAh នៅថ្ងៃទី 27 ខែសីហាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

22 សីហា 2025 12:50 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញចេញនូវគំរូស្មាតហ្វូនជំនាន់ថ្មីដែលមានថ្មទំហំ 10,000mAh កាលពីខែឧសភាកន្លងទៅនេះ នៅថ្ងៃនេះ ក្រុមហ៊ុន realme បានប្រកាសពីការមកដល់នៃស្មាតហ្វូនថ្មីមួយទៀតរបស់ខ្លួនដែលមានទំហំថ្មធំជាមុនថែមទៀតហើយ។ យោងតាមការបង្ហោះនៅលើបណ្តាញ X ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ គឺបានទម្លាយពីស្មាតហ្វូនថ្មីមួយទៀតដែលមានថ្មទំហំធំជាង 10,000mAh។ ក្រុមហ៊ុន Realme នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនថ្មីនេះនៅថ្ងៃទី 27 ខែសីហាខាងមុខនេះហើយ។
មានការបញ្ជាក់ទៀតថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវថាមពលថ្ម នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មប្រភេទ silicon-anode battery technology ដូចគ្នាជាមួយនិងអ្វីដែលយើងបានឃើញនៅលើស្មាតហ្វូន Realme GT 7 10,000 mAh កន្លងមកអញ្ចឹង។ បន្ថែមពីនេះ បើមើលទៅលើការបង្ហោះវីដេអូ ដែលមានការទម្លាយដោយលោក Chase Xu ដែលជាអគ្គនាយករង Realme ក៏បាននិយាយពីរឿងនេះដែរ ប៉ុន្តែនៅក្នុងវីដអូនេះ គឺមិនមានការបង្ហាញពីស្មាតហ្វូនថ្មីនេះនោះទេ។
គួរបញ្ជាក់ថា សម្រាប់គំរូស្មាតហ្វូនដែលមានថាមពលថ្ម 10,000mAh ដែលបង្ហាញចេញពីខែឧសភាក្ងលទៅនេះ គឺមានកម្រាស់ត្រឹមតែ 8.5mm និងមានទម្ងន់ត្រឹមតែ 215g ប៉ុណ្ណោះ។ តាមប្រភពព័ត៌មានខាងលើនេះ បានបន្តថា ក្រុមហ៊ុន Realme នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងព្រឹតិ្តការណ៌ 828 Fan Festival ដែលនឹងរៀបចំឡើងនៅថ្ងៃទី 27 ខែសីហខាងមុខនេះហើយ។
Article image
សូមជំរាបថា នៅក្នុងកម្មវិធីដូចគ្នានេះ កាលពីឆ្នាំមុន ក្រុមហ៊ុន realme បានប្រកាសចេញនូវបច្ចេកវិទ្យាសាក 320W fast charging technology ដែលសាកថ្ម 4,400mAh ពេញ 100% ប្រើប្រាស់ពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។