ស្វែងរកពួកយើង:

realme ទម្លាយព័ត៌មានម៉ូដែល Ultra ដែលបំពាក់ Lens ដូចទៅនឹង DSLR នៅមុនព្រឹត្តិការណ៍ MWC 2025

ដោយ

Koun Jab Luffy

26 កុម្ភៈ 2025 08:42 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែបញ្ជាក់អំពីវត្តមាននៃស្មាតហ្វូនរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៌ MWC 2025 ដែលនឹងមានរៀបចំនៅទីក្រុងបាសេឡូណានាពេលឆាប់ៗនេះ។ក្រុមហ៊ុននេះនឹងបង្ហាញនូវស្មាតហ្វូន realme 14 Pro series ទៅកាន់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល “Ultra” flagship ដែលផ្តោតសំខាន់ទៅលើកាថតរូបភាពថែមទៀតហើយ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ ក៏មានការទម្លាយអំពីបច្ចេកវិទ្យាកាមេរ៉ារបស់ realme ផងដែរ។
នៅលើរូបភាពខាងលើនេះ បានទម្លាយចេញនូវម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូននេះមានមូល ដែលមានសិនស័រ “ultra-large” sensor និង optical telephoto lens។ ក្រុមហ៊ុន realme អះអាងថា សិនស័រថ្មីនេះ គឺមានទំហំធំជាងស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុននេះ ថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ គឺមានសមត្ថភាពនៃការ Zoom កាន់តែខ្លាំងក្លាជាងស្មាតហ្វូន iPhone 16 Pro Max និង  Samsung Galaxy S25 Ultra ថែមទៀទផង។
Article image
សូមជំរាបថា ថ្មីនេះ មានវីដេអូថ្មីមួយក៏បានបង្ហើបថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា lens សមត្ថភាពខ្លាំងក្លាកម្រិតកាមេរ៉ា DSLR ។ ដូចនេះ ស្មាតហ្វូន Ultra របស់ក្រុមហ៊ុន Xiaomi នេះ អាចនឹងបង្ហាញខ្លួននៅចន្លោះថ្ងៃទី 3-6 ខែមីនាខាងមុខនេះនៅក្នុងព្រឹត្តិការណ៍ MWC 2025។ ប្រសិនបើស្មាតហ្វូននេះ ចូលទៅកាន់ទីផ្សារមែននោះ គឺអាចនឹងប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដូចជា Galaxy S25 Ultra, Xiaomi 15 Ultra, Vivo X200 Ultra និង OPPO Find X8 Ultra ជាដើម៕
realme ទម្លាយព័ត៌មានម៉ូដែល Ultra ដែលបំពាក់ Lens ដូចទៅនឹង DSLR នៅមុនព្រឹត្តិការណ៍ MWC 2025