ស្វែងរកពួកយើង:

realme នឹងបញ្ចេញនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន realme 320W SuperSonic Charge Tech នៅក្នុងសប្តាហ៍នេះ

ដោយ

Koun Jab Luffy

13 សីហា 2024 11:17 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន realme ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការលើការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជំនាន់ថ្មី ដើម្បីធ្វើការបង្កើនល្បឿនក្នុងការសាកភ្លើងឧបករណ៍បានកាន់តែលឿនរហ័ស និងមានសុវត្ថិភាពបំផុត។ កាលពីសប្តាហ៍កន្លងទៅមានការទម្លាយចេញនូវវីដេអូខ្លីមួយដែលបង្ហាញពីបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 300W Charging Tech របស់ realme។
ដោយឡែកនៅពេលនេះ realme ក៏បានបញ្ជាក់ផ្លូវការណ៍ថា ខ្លួនត្រៀមបច្ចកវិទ្យាបច្ចកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតដំបូងគេក្នុងលោក 320W SuperSonic Charge ដែលនឹងប្រកាសបង្ហាញនៅក្នុងសប្តាហ៍នេះ។ តាមរយះវីដេអូបែកធ្លាយកាលពីសប្តាហ៍មុននេះ បានបង្ហាញថា បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 300W Fast Charging Tech គឺពិតជាមានល្បឿនសាកលឿនខ្លាំងមែនទែន។ ដោយសាកប្រមាណតែ 30 វិនាទី គឺអាចបំពេញថាមពលឲ្យថ្មពីចំនុច 0% ឡើងដល់ 17%។
បើតាមប្រភពព័ត៌ចុងក្រោយនេះបាននិយាយថា សម្រាប់បច្ចេកវិទ្យាសាកល្បឿងលឿន 300W Fast Charge Tech របស់ realme គឺជាជំនាន់ថ្មីបន្តពី 240 Fast Charging tech ដែលក្រុមហ៊ុនបានប្រើនៅលកំពូលស្មាតហ្វូន realme GT5 ដែលបានប្រកាសចេញកាលពីឆ្នាំ 2023 ជាមួយថ្មទំហំ 4,600mAh។ បច្ចេកវិទ្យាសាកល្បឿនលឿន 240W Fast charging Tech នៅលើ realme GT5 មានសមត្ថភាពអាចសាកបំពេញថ្មពី 0% ទៅ 20% ប្រើពេលត្រឹម 80 វិនាទី និងដល់ 50% ប្រើពេលប្រមាណ 4 នាទី ហើយសាកដល់ពេញ 100% ប្រើពេលត្រឹម 9 នាទីប៉ុណ្ណោះ។
Article image
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ realme នឹងប្រារព្ធធ្វើឡើងរយះពេល 3 ថ្ងៃនៅប្រទេសចិន គឺចាប់ពីថ្ងៃទី 13 ដល់ទី 15 ខែសីហានេះ ហើយបច្ចេកវិទ្យាសាកភ្លើងជំនាន់ថ្មីល្បឿនលឿនបំផុតក្នុងលោក 320W SuperSonic Charge Tech នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីបង្ហាញពីការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏អស្ចារ្យរបស់ realme៕