នៅថ្ងៃនេះ ក្រុមហ៊ុន realme បានចេញមកបញ្ជាក់ថា ខ្លួនបាននាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន 40 លានគ្រឿង ដែលការប្រកាសនេះ គឺធ្វើឡើងនៅមុនមួយថ្ងៃនៃព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនស៊េរីថ្មី Realme 9i ដែលមានរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃស្អែកទី 18 ខែមករានេះហើយ។

តាមប្រសាសន៍របស់ Madhav Sheth ដែលជានាយកប្រតិបត្តិក្រុមហ៊ុនrealme ប្រចាំនៅប្រទេសឥណ្ឌា និងជានាយករងផ្នែក International Business Group របស់ក្រុមហ៊ុន realme បានអោយដឹងថា តួរលេខ គឺជាគន្លឹះមួយសំខាន់មួយនៃការលក់របស់ខ្លួនក្នុងអាជីកម្មស្មាតហ្វូន ហើយសម្រាប់ការលក់ស្មាតហ្វូននៅពេលនេះ realme បានលក់ស្មាតហ្វូនសរុបចំនួន 40 លានគ្រឿង។ ភាគច្រើននៃអតិថិជនជនរបស់ គឺជាយុវវ័យដែលរស់នៅជុំវិញពិភពលោក ដោយក្រុមហ៊ុនរបស់យើងទទួលបាននៅភាពជោគជ័យជាខ្លាំងនៅក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗទៅកានពួកគេគ្រប់ៗគ្នា។ ហើយឆ្នាំនេះ realme មានគម្រោងនឹងពង្រីកចំនួននៃការលក់អោយបានកាន់តតែច្រើនជាងនេះថែមទៀត។
សូមជំរាបថា កាលពីដើមខែនេះ ក្រុមហ៊ុន realme បានចេញមកប្រកាសថា កាលពីឆ្នាំ 2020 កន្លងទៅ ខ្លួនបាននាំចេញស្មាតហ្វូនបានចំនួន 60 លានគ្រឿង។ ដែលកាលនោះ គឺបានឡើងឈរនៅលេខរៀងទី 5 នៅក្នុងប្រទេសចំនួន 21 ថែមទៀតផង ដែលតួរលខនេះ គឺមានការកើនឡើង 50 % បើធៀបជាមួយនឹងឆ្នា 2019។ សម្រាប់ឆ្នាំ 2022 នេះ ក្រុមហ៊ុន realme មានគោលដៅលក់អោយបានចំនួន 90 លានគ្រឿង។ គួរបញ្ជាក់ថា realme ត្រូវបានគេទទួលស្គាល់ថា គឺជាម៉ាកយីហោស្មាតហ្វូនថ្មីមួយ ដែមានការរីកចំរើនលូតលាស់លឿនមែនទែនបើប្រៀបធៀបជាមួយនិងលក្រុមហ៊ុនមួយចំនួន។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ Counterpoint Research ដែលបានបញ្ចេញកាលពីពេលថ្មីៗនេះ គឺបានអោយដឹងថា realme កំពុងតែឈរលើលេខរៀងទី 6th នៃក្រុមហ៊ុនដែលលក់ស្មាតហ្វូន 5G បានច្រើនជាងគេនៅលើពិភពលោក។

ចុងក្រោយនេះ ងាកមកនិយាយពីស្មាតហ្វូន realme 9i វិញម្តង។ ស្មាតហ្វូនដែលនឹងប្រកាសចេញនៅស្អែកនេះ គឺជាតួរលេខថ្មី និងជាតួរលេខដំបូងបំផុតតបស់ក្រុមហ៊ុននេះហើយ ដោយស្មាតហ្វូនបានបង្ហាញវត្តមានមុនគេនៅប្រទេសវៀតណាម ហើយនិងបន្តបង្ហាញវត្តមាននៅឥណ្ឌានាថ្ងៃស្អែកនេះដែរ។ ក្រុមហ៊ុន realme បានបន្ថែមថា ខ្លួនក៏កំពុងតែធ្វើការនៅលើស្មាតហ្វូន realme 9 Pro និង 9 Pro+ ដែលស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននខែកុម្ភៈខាងមុខនេះហើយ។
