
នៅពេលនេះទីផ្សារស្មាតហ្វូនថ្នាក់កណ្តាល បាននឹងកំពុងតែឈាបទៅរកការប្រកួតប្រជែងកាន់តែខ្លាំងជាមួយនិងទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតហើយបន្ទាប់ពីការអាប់ដែតទៅលើនមុខងារ បច្ចេកវិទ្យា និង Hardware មួយចំនួន។ យោងតាមការទម្លាយថ្មីៗនេះដែលចេញពី Digital Chat Station បាននិយាយថា Realme GT Neo-series ទំនងជាបោះចោលនូវទំហំ 8GB និង 12GB ដោយសម្រេចប្រើប្រាស់នូវទំហំ 16GB ជាស្តង់ដារតែម្តង។
របាយការណ៌នេះ បានលេចេញបន្ទាន់ពីការសម្ពោធស្មាតហ្វូន Realme GT Neo 5 SE នៅក្នុងប្រទេសចិន ដែលមានទំហំតែមួយគឺ 16GB+1TB។ បើនិយាយទៅលើការប្រើប្រាស់ទំហំរ៉េម និងមេម៉ូរីនេះ គឺមិនមែនជារឿងថ្មីសម្រាប់ទីផ្សារស្មាតហ្វូននោះទេ ប៉ុន្តែវាត្រូវបាបគេចាត់ទុកថា គឺជាការផ្លាស់ប្តូរថ្មីសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល ដោយនឹងធ្វើអោយក្រុមហ៊ុនមួយចំនួនធំនឹងដើរតាមនូវគំនិតថ្មីនេះជាក់ជាមិនខាន។

បន្ថែមពីនេះអ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន realme ក៏នឹងសម្រេចប្រើប្រាស់នូវកម្លាំងសាក 100W fast charging និងថាមពលថ្មទំហំ 5,000mAh ទៅជាស្តង់ដារមួយរបស់ខ្លួនថែមទៀតផង។ សម្រាប់វត្តមានរបស់ realme GT Neo 5 SE ដែលចេញលក់នៅលើទីផ្សារប្រទេសចិននាពេលថ្មីៗនេះ គឺមានតម្លៃ US$380 និងកំពុងតែមានការពេញនិយមខ្លាំងបំផុតសម្រាប់អ្នកប្រើប្រាស់នៅទីនោះ។
