ស្វែងរកពួកយើង:

realme 12 និង realme 12+ នឹងត្រូវប្រកាសចេញនៅទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 06 ខែមិនា ខាងមុខនេះ

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 02:07 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូនជំនាន់ថ្មីរបស់ realme ម៉ូដែល realme 12 និង realme 12+ នឹងត្រូវប្រកាសចេញនៅទីផ្សារ ប្រទេឥណ្ឌានៅថ្ងៃទី 06 ខែមីនា ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការប្រកាសចេញម៉ូដែល realme 12 Pro នៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ។ ដំណឹងថ្មីនេះត្រូវបានទម្លាយចេញដោយគណនីទម្លាយព័ត៌មានឈ្មោះ Sudhanshu Ambhore ដែលកន្លងមកបានធ្វើការទម្លាយចេញព័ត៌មានគុណសម្បត្តិរបស់ ម៉ូដែល realme 12+។
ក្រុមហ៊ុន realme ត្រៀមធ្វើការប្រកាសចេញស្មាតហ្វូនម៉ូដែល realme 12 Pro+ និង realme 12+ 5G នៅក្នុងប្រទេសម៉ាឡេស៊ីនាថ្ងៃទី 29 ខែកុម្ភៈ ខាងមុខនេះ។ ខណៈម៉ូដែល realme 12+ 5G នឹងមានការ ប្រកាសចេញលក់នៅលើទីផ្សារជាច្រើនផ្សេងទៀតបន្ទាប់ពីប្រទេសម៉ាឡេស៊ីផងដែរ។
realme 12+ 5G មានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ AMOLED Display ទំហំ 6.67-inch ល្បឿន 120Hz refresh rate និង គាំទ្រកម្រិតបង្ហាញចេញ Full-HD+ (2400x1080px)។ ម៉ូដែលនេះ នឹងមានការដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដោយប្រើនូវសែនស័រទំហំ 50MP Main មាន OIS រួមនឹងទំហំ 8MP Ultra-wide និងទំហំ 2MP ជា Macro។ ចំនែកសែនស័រកាមេរ៉ាសែលហ្វីវិញ គឺនឹងមានទំហំ 16MP។
Article image
សម្រាប់បន្ទះឈីបវិញ realme 12+ 5G នឹងប្រើប្រាស់នូវឈីប MedaiTek Dimensity 7050 SoC ភ្ជាប់ ដោយរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានថ្មទំហំធំដល់ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging និងដំណើរការដោយ Android 14 ដែលស្រោយដោយផ្ទៃកម្មវិធី realme UI5.0។ realme 12+ 5G នឹងមានកម្រាស់ស្តើងត្រឹម 7.9mm និងទំងន់់ 190 ក្រាម៕