
ដូចអ្វីដែលបានកំនត់ទុកអីចឹង ដោយនៅពេលនេះស្មាតហ្វូនជំនាន់ថ្មី realme 12 Plus បានប្រកាសចេញដាក់លក់នៅទីផ្សារប្រទេសឥណ្ឌាជាផ្លូវការណ៍។ realme 12 Plus បានបង្ហាញវត្តមានលើកដំបូងនៅក្នុងទីផ្សារឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុននេះ។ ដោយម៉ូដែល Plus ក្នុងគ្រួសារស្មាតហ្វូនលេខជំនាន់ថ្មីនេះ មានគុណសម្បត្តិមួយចំនួចដូចគ្នានឹងម៉ូដែល 12 Pro ដែរ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ AMOLED Display, មានប្រព័ន្ធទប់លំនឹងកម្រិតខ្ពស់ OIS និងផ្នែកខ្នងក្រោយស្រោបដោយស្បែកជាដើម។
realme 12 Plus មានការរចនាស៊ុមជុំវិញបែបទាលស្មើរជ្រុង ខុសពី realme 12 Pro ដែលមានស៊ុមរចនាបែបមូលក្តោបគែម។ ស្មាតហ្វូននេះមានអេក្រង់ AMOLED 120Hz Display ទំហំ 6.67-inch គាំទ្រកម្រិតបង្ហាញ Full-HD+ ទំហំ 2400 x 1080px និងមាន Touch sampling rate 240Hz។ អេក្រង់របស់ realme 12 Plus មានរន្ធទំលុះថ្ងាសអេក្រង់មួយគ្រាប់ ព្រមទាំងគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតពន្លឺខ្ពស់អស់ដល់ 2000nits។ ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7050 ភ្ជាប់ដោយបច្ចេកវិទ្យា RAM ប្រភេទ LPDDR4x ជាមួយម៉េមូរីផ្ទុកទិន្នន័យប្រភេទ UFS2.2 និងដំណើរការដោយ Android 14 ដែលស្រោបដោយផ្ទៃមុខកម្មវិធីប្រើប្រាស់ realme UI5.0 ចេញពីប្រអប់ស្រាប់តែម្តង។

realme 12 Plus មានប្រព័ន្ធកាមេរ៉ាក្រោយរចនាជាកងរង្វង់ធំនៅចំកណ្តាល ដែលមានដំឡើងមកជាមួយលែនចំនួន 3 គ្រាប់ អមដោយអំពូលភ្លើង LED Flash មួយគ្រាប់។ សម្រាប់សែនស័រគោលរបស់ realme 12 Plus បានប្រើនូវសែនស័រ SONY LYT-600 ទំហំ 50MP គាំទ្រដោយប្រព័ន្ធទប់លំនឹង OIS។ ហើយសែនស័រអមពីរគ្រាប់ទៀត គឺមានសែនស័រ Ultrawide ទំហំ 8MP និង Macro ទំហំ 2MP រីកាមេរ៉ាសែលហ្វីស្ថិតក្នុងលែនទំលុះថ្ងាសអេក្រង់វិញ គឺមានទំហំ 16MP។ realme 12 Plus គាំទ្រប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពក្រោមអេក្រង់, មានប្រព័ន្ធ Speaker បំពងសំឡេងពីរគ្រាប់, រន្ធដោតកាសខ្នាត 3.5mm, អាចប្រើស៊ីមកាតបានពីរគាំទ្រប្រព័ន្ធសេវា 5G, Wi-Fi6, Bluetooth 5.2, GNSS និងប្រើរន្ធសាកភ្លើងប្រភេទ USB-C។ សម្រាប់ថ្មវិញ គឺមានទំហំ 5,000mAh និងគាំទ្រកំលាំង 67W Fast Charging។

សម្រាប់តម្លៃលក់នៅទីផ្សារប្រទេសឥណ្ឌា realme 12 Plus ម៉ូដែល 8GB+128GB ខ្ទង់ប្រហែល $255 និងម៉ូដែល 8GB+256GB មានតម្លៃខ្ទង់ប្រហែល $265។ ហើយក្រុមហ៊ុនបានផ្តល់នូវជម្រើសពណ៌ចំនួនពីរ គឺបៃតងហៅថា Pioneer Green និងទឹកមាសស្រាលហៅថា Navigator Beige។ សម្រាប់ការជាវ realme 12 Plus អតិថិជនក៏ទទួលបានការបន្ថែមនូវកាស realme Buds T300 មួយដោយឥតគិតថ្លៃដែលការថែមជូននេះគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែមីនា សប្តាហ៍ក្រោយនេះ៕
