
ក្រុមហ៊ុន realme នឹងប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី realme 12 Pro Series នៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2024 ដើមសប្តាហ៍ក្រោយនេះ។ នៅមុនថ្ងៃប្រកាសចេញមកដល់ ក្រុមហ៊ុន realme បានធ្វើការទម្លាយចេញនូវគុណសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ ដោយនៅពេលនេះក្រុមហ៊ុនក៏បានធ្វើការបង្ហើបចេញពីប្រព័ន្ធសែនស័រកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីររបស់ខ្លួនបន្ថែមទៀត ដោយនៅលើផ្ទាំង Poster ថ្មីនេះប បានបង្ហាញថា realme 12 Pro 5G គឺប្រើប្រាស់សែនស័រកាមេរ៉ាគោល Sony IMX882 ចំនែកម៉ូដែល realme 12 Pro+ 5G គឺប្រើប្រាស់សែនស័រកាមេរ៉ា Sony IMX890។
យោងទៅលើប្រភពព័ត៌មានបាននិយាយថា សម្រាប់សែនសរ័ Sony IMX882 អាចនឹងប្រើឈ្មោះថា Sony LYT-600 ដែលសែនស័រនេះ បានប្រើប្រាស់នៅលើស្មាតហ្វូន OPPO Reno 11 និង vivo S18e ដែលបានបង្ហាញវត្តមាន និងកំពុងដាក់លក់នៅទីផ្សារប្រទេសចិនរួចហើយ។ ចំនែកម៉ូដែល realme 12 Pro+ នឹងបំពាក់សែនស័រកាមេរ៉ា Periscope telephoto កម្រិត 3X Optical-zoom ទំហំ 64MP ជាសែនស័រ OmniVision OV64B។

ប្រភពព័ត៌មានផ្សេងទៀតបានបញ្ជាក់ថា realme 12 Pro នឹងបំពាក់សែនស័រកាមេរ៉ា telephoto ទំហំ 32MP ហើយស្មាតហ្វូន realme ទាំងពីរម៉ូដែលមានសែនស័រ Ultrawide ទំហំ 8MP ដូចគ្នា។ សម្រាប់កាមេរ៉ាសែលហ្វីវិញ ម៉ូដែល realme 12 Pro គឺមានទំហំ 16MP ខណៈ 12 Pro+ នឹងមានទំហំ 32MP។

ដោយឡែកសម្រាប់បន្ទះឈីបវិញម៉ូដែល realme 12 Pro នឹងប្រើបន្ទះឈីប Qualcomm Snapdragon 6 Gen 1 ចំនែកម៉ូដែល realme 12 Pro+ នឹងប្រើបន្ទះឈីប Snapdragon 8s Gen 2។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះនឹងបំពាក់បច្ចេកវិទ្យាអេក្រង់ AMOLED Display កម្រិត FHD+ ទំហំ 6.7-inch ជាមួយល្បឿន 120Hz, មានរ៉េមទំហំធំបំផុតដល់ 12GB និងម៉េមូរីទំហំ 256GB។ realme 12 Pro និង 12 Pro+ នឹងមានថ្មទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើ់ងល្បឿនលឿនកំលាំង 67W Wired Fast Charging។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ realme 12 Pro Series មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការបង្ហើបឲ្យដឹងនៅឡើយទេ៕
