ស្វែងរកពួកយើង:

realme 12 Pro ម៉ូដែលពិសេស Supreme Edition បង្ហាញវត្តមានជាមួយរ៉េម 12GB និងអង្គចងចាំ 512GB

ដោយ

Koun Jab Luffy

29 កុម្ភៈ 2024 02:13 រសៀល

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លូនម៉ុដែល 12 Pro នៅលើទីផ្សារប្រទេសឥណ្ឌា ដែលស្មាតហ្វូននេះ មានរ៉េមទំហំ 8GB និងមានអង្គចងចាំ 2 ទំហំ រួមមានដូចជា 128GB ឬ 256GB។ យោងតាមព័ត៌មាននៅថ្ងៃនេះ ស្មាតហ្វូនថ្មីនេះ គឺមានជម្រើសទំហំថ្មីបន្ថែមទៀតើហើយនោះគឺ រ៉េម 12GB និងអង្គចងចាំ 512GB ហើយស្មាតហ្វូនេនះ ក៏មានការដាក់អោយ pre-order នៅលើទីផ្សារប្រទេសចិនផងដែរ ដោយមានឈ្មោះថា "Supreme Edition" ហើយនិងមានដាក់លក់នៅខែក្រោយ។
សម្រាប់ការឌីស្សាញរូបរាងរបស់ realme 12 Pro ម៉ូដែលថ្មីនេះ គឺមានរូបរាងដូចគ្នាជាមួយនិងម៉ូដែល កំពុងដាក់លក់នៅលើទីផ្សារសកលអញ្ចឹងដែរ ដោយខុសគ្នាទៅលើ UI ប៉ុណ្ណោះ ពីព្រោះទីផ្សារប្រទេសចិន គឺមិនមានសេវាកម្ម Google services នោះទេ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.7 អ៊ីង ប្រើប្រាស់នូវកញ្ចក់ OLED និងមានបន្ទះឈីប Snapdragon 6 Gen 1 ហើយនិងមានកាមេរ៉ាគោលទំហំ 50MP។
Article image
ក្រុមហ៊ុននេះ ក៏បានបន្តប្រកាសចេញនូវភាពជាដៃគូជាមួយនិង international luxury watch designer Ollivier Saveo ដដែល ដោយនឹងមានការប្រើប្រាស់ពណ៌ Gold និង Blue ដូចមុនអញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ មិនមានរន្ធបន្ថែម micro SD នោះទេ ពីព្រោះថា នេះគឺជា Supreme Edition។ ស្មាតហ្វូននេះ មានតម្លៃ CNY2,199  ដែលប្រហែលជា $305 និង €280 ធូរថ្លៃជាងម៉ូដែលទីផ្សារសកលដែលមានទំហំ 8GB/256GB មានតម្លៃ INR26,999 ($325/€300)។ ស្មាតហ្វូនម៉ូដែលពិសេសនេះ នឹងមានលក់ជាផ្លូវការនៅលើទីផ្សារប្រទេសចិននៅថ្ងៃទី 11 ខែមីនា។