
ក្រុមហ៊ុន realme ទើបតែប្រកាសចេញជាផ្លូវការទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme 12 Pro និង realme 12 Pro+ នៅលើទីផ្សារប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូនថ្មីនេះ អាចរកទិញបានចាប់ពីថ្ងៃទី 6 ខែកុម្ភៈនេះតទៅ ជាមួយនិងការផ្តល់ជូននូវការទាក់ទាញជាច្រើន។
ស្មាតហ្វូន realme 12 Pro នេះ មាន 2 ពណ៌គឺ Submarine Blue និង Navigator Beige ហើយនិងមានតម្លៃ Rs. 25,999 ទៅលើទំហំ 8GB+128GB ខណៈទំហំ 8GB+256GB មានតម្លៃ Rs. 26,999។ ចំពោះស្មាតហ្វូន realme 12 Pro+ មានតម្លៃ Rs. 29,999 សម្រាប់ទំហំ 8GB+128GB ខណៈពេលដែលទំហំ 12GB+256GB មានតម្លៃ Rs. 33,999។ សម្រាប់ដាក់លក់នេះ ក្រុមហ៊ុននេះមិនត្រឹមតែមានការបញ្ចុះតម្លៃនោះទេ គឺថែមទាំងមានការផ្តល់នូវកាដូពិសេសថែមទៀតផង។
សូមជំរាបថា ស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់ទំហំ 6.7-អ៊ីង ដែលជាកញ្ចក់ OLED display គាំទ្រជាមួយនិងកម្រិតភាពច្បាស់ FHD+ resolution និងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 2160Hz PWM dimming រួមនិងល្បឿនរត់បាន 120Hz refresh rate។ ស្មាតហ្វូន realme 12 Pro មានបន្ទះឈីប Snapdragon 6 Gen 1 SoC ខណៈដែលស្មាតហ្វូន 12 Pro+ មានបន្ទះឈីប Snapdragon 7s Gen 2 SoC។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យា 67W fast charging និងដំណើរការនូវ Android 14 OS ដំណើរការនៅលើ realme UI 5.0។
ស្មាតហ្វូន realme 12 Pro+ មានកាមេរ៉ាគោលទំហំ 50MP Sony IMX890 និងគ្រាប់ទីពីរមានកាមេរ៉ាទំហំ 64MP OmniVision OV64B ហ៊្សូមបាន 3x periscope telephoto ហើយនិងគ្រាប់ទីបីមានទំហំ 8MP ultrawide។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 32MP។ ក្រឡេកមកមើលស្មាតហ្វូន realme 12 Pro វិញ គឺមានកាមេរ៉ាចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX882 និងគ្រាប់ទីពីរមានទំហំ 32MP Sony IMX709 (OIS)គាំទ្រជាមួយនឹង 2x telephoto lens ហើយនិងគ្រាប់ទីបីមានទំហំ 8MP ultrawide។ សម្រាប់កាមេរ៉ាខាងមុខទំហំ មានទំហំ 16MP ៕
