
កាលដើមសប្តាហ៌កន្លងទៅនេះ ស្មាតហ្វូន realme 12 Pro និង realme 12 Pro+ ត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ ប្រកាសចេញនៅលើទីផ្សារឥណ្ឌា ហើយស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានលក់ជាផ្លូវការនៅលើទីផ្សារនេះនាថ្ងៃទី 6th ខែកុម្ភៈខាងមុខខណៈដែលការលក់មុនទៅលើស្មាតហ្វូននេះ គឺបានធ្វើរួចហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះបានចេញមកបញ្ជាក់ថា realme 12 Pro series បានក្លាយជាស្មាតហ្វូនដែលមានការលក់ដាច់ខ្លាំងជាងគេបំផុតនៅប្រទេសឥណ្ឌានៅក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃដូចគ្នា។
ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា សម្រាប់ការ pre-orders ទៅលើស្មាតហ្វូននេះ អតិថិជននៅឥណ្ឌា នឹងទទួលបាននូវអត្ថប្រយោជន៍ដល់ទៅ Rs 5,999 ឯណោះ។ ស្របពេលជាមួយគ្នានេះ នៅលើបណ្តាញ tweet ក្រុមហ៊ុន realme ក៏បានបង្ហោះថា ស្មាតហ្វូន realme 12 Pro និង realme 12 Pro+ ពិតជាបានបំបែកកំណត់ត្រាសម្រាប់លក់នៅលើទីផ្សារប្រទេសឥណ្ឌាផងដែររ។ ស្មាតហ្វូន realme 12 Pro series លក់ដាច់ជាងគេទៅលើចំណោមស្មាតហ្វូនដែលមានតម្លៃជាង 300 ដុល្លារ។

សូមជំរាបថា realme 12 Pro និង realme 12 Pro+ គឺមានការបំពាក់នូវអេក្រង់ដែលមានទំហំ 6.7-អ៊ីង OLED display កម្រិត FHD+ resolution និងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 2160Hz PWM dimming ហើយនិងមានល្បឿនរត់បាន 120Hz refresh rate ថែមទៀតផង។ ស្មាតហ្វូន realme 12 Pro រត់នៅលើបន្ទះឈីប Snapdragon 6 Gen 1 SoC ខណៈដែល realme 12 Pro+ រត់នៅលើបន្ទះឈីប Snapdragon 7s Gen 2 SoC។ សម្រាប់ថាមពលថ្ម realme 12 Pro Series មានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 67W fast charging និងដំណើរការនៅលើ Android 14 OS ផ្អែកជាមួយ realme UI 5.0 ចេញពីប្រអប់តែម្តង។
