ស្វែងរកពួកយើង:

realme 12 Pro Series ទទួលបាននូវមុខងារ AIGC Photo Editing តាមរយៈការអាប់ដេត OTA

ដោយ

Koun Jab Luffy

02 មេសា 2024 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុន realme បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី realme 12 Pro Series ដែលមានការឌីស្សាញជាមួយនឹងរូរបរាងថ្មី ដោយមានការច្នៃប្រឌិតចេញពីនាឡិកាប្រណិតបំផុត។ នៅថ្ងៃទី 1 ខែមេសាកន្លងទៅនេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវមុខងារ “AIGC Elimination” របស់ខ្លួន សម្រាប់ស្មាតហ្វូននេះផងដែរ តាមរយៈនៃការអាប់ដេត OTA។
ដើម្បីអាចប្រើប្រាស់នូវមុខងារថ្មីនេះបាន អ្នកត្រូវចូលទៅកាន់ “AIGC Elimination” នៅក្នុងផ្នែក Editing Option និងគូសរង្វង់នៅលើ object ណាមួយដែលអ្នកចង់លុបចេញពីរូបភាពនេះ។ សម្រាប់ AI System នេះ អាចសម្គាល់ដោយស្វ័យប្រវត្តិបាន និងលុបនូវ object នោះចេញបាន។ ក្រុមហ៊ុន  realme បាននិយាយថា សម្រាប់មុខងារ AI នេះ នឹងចាប់ផ្តើមដាក់អោយដំនើរការនៅក្នុងសហរដ្ឋអាមេរិក និងជប៉ុន។
សម្រាប់ពាក្យពេញនៃ AIGC នេះគឺ Artificial Intelligence Generative Content ដែលមានន័យថា មុខងារនេះ គឺសម្រាប់ធ្វើការកែប្រទៅលើរូបភាពបានយ៉ាងខ្លាំងក្លាទៅតាមចិត្តរបស់អ្នក។ យ៉ាងណាមិញ ក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់លម្អិតទៅលើរភងនេះទេថាតើវាដំនើរការនៅលើស្មាតហ្វូននេះផ្ទាល់ ឬតាមរយៈ Online Server។ ភាពខុសគ្នានោះគឺថា ស្មាតហ្វូននេះនឹងត្រូវភ្ជាប់ទៅកាន់អ៊ីនធឺណិតដើម្បីអាចប្រើប្រាស់ទៅលើមុខងារនេះបានគឺថា ស្មាតហ្វូននេះ ត្រូវភ្ជាប់ទៅកាន់អ៊ីនធឺណិតដើម្បីអាចដំណើករារនូវមុខងារនេះបាន។ ស្មាតហ្វូន realme GT5 Pro នេះក៏មានមុខងារ AIGC នេះផងដែរ។
ស្មាតហ្វូន realme 12 Pro Series នេះ មាន 2 ម៉ូដែលរួមមានដូចជា realme 12 Pro និង realme 12 Pro Plus។ ស្មាតហ្វូនទាំង 2 នេះ មានអេក្រង់ទំហំ 6.7-អ៊ីង គាំទ្រការបង្ហាញចេញបាន 1080p ហើយនិងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP ការឌីស្សាញគែមកោងខាងមុខ និងខាងក្រោយ និង iP65 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។
Article image
ស្មាតហ្វូន realme 12 Pro ក៏មានប្រើប្រាស់នូវកាមេរ៉ាទំហំ 32MP 2x telephoto ខណៈពេលដែលស្មាតហ្វូន realme 12 Pro Plus វិញ គឺមានការប្រើប្រាស់នូវ 64MP telephoto គាំជាមួយនឹងមុខងារហ៊្សូម 3x optical zoom។ ស្មាតហ្វូន realme 12 Pro និង  realme 12 Pro Plus មានតម្លៃប្រហែលជា $313 និង $356 រៀងគ្នាសម្រាប់ទំហំ 8GB+128GB ៕