ស្វែងរកពួកយើង:

realme 12 Pro series បំបែកកំណត់ត្រាថ្មីនៃការលក់បានចំនួន 150,000 គ្រឿង នៅថ្ងៃលក់ដំបូង

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 01:00 រសៀល

អាន 2 នាទី

Article image
realme 12 Pro និង 12 Pro+ ដែលជាស្មាតហ្វូន Flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Realme នឹងមានវត្តមាននៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់នៅថ្ងៃលក់ដំបូងហើយ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ លក់បានច្រើនជាង 150,000 គ្រឿង នៅក្នុងការលក់ដំបូងនេះ ហើយនេះ គឺជាកំណត់ត្រាថ្មីសម្រាប់ស្មាតហ្វូនដែលមានតម្លៃចន្លោះពី Rs. 25K-35K នេះ។ តួរលេខដ៏អស្ចារ្យនេះ បន្ទាប់ពីស្មាតហ្វូននេះ បានទទួលនូវការ pre-order ច្រើនជាង 120,000 គ្រឿង ហើយនេះ គឺបង្ហាញអំពីការទន្ទឹងរង់ចាំដ៏សម្បើមពីអ្នកប្រើប្រាស់។
នៅក្នុងការបង្ហាញខ្លួន កាលពីថ្ងៃទី 6 ខែកុម្ភៈកន្លងទៅនេះ ស្មាតហ្វូន realme 12 Pro series ត្រូវបានបំពាក់នូវមានលក្ខណៈសម្បត្តិ និងមុខងារដ៏អស្ចារ្យជាច្រើន។ ស្មាតហ្វូន realme 12 Pro មានអេក្រង់ 6.7-អ៊ីង Full HD+ គែមកោង AMOLED គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate និងមាន touch sampling rate ខ្ពស់ដែលផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់នៅលើអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 6 Gen 1 គាំទ្រជាមួយនឹងរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 14 ជាមួយនឹង realme UI 5.0 និងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទំហំ 50MP, 8MP ultra-wide និង 32MP telephoto lens និងទ្រទ្រង់ជាមួយការហ៊្សូម 4x optical zoom ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ើ។
ស្មាតហ្វូន realme 12 Pro+ មានការ upgrade បន្ទះឈីបទៅកាន់ Snapdragon 7s Gen 2 និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ទំហំ 50MP, 8MP ultra-wide និង 64MP periscope telephoto lens ហើយនិងមានការហ៊្សូម 120x zoom។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP ។ ស្មាតហ្វូនទាំងពីរនេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និង Stereo Speaker ដែលមានការភ្ជាប់នូវ Dolby Atmos ហើយនិងបច្ចេកវិទ្យា IP65 សម្រាប់ការពារធូលី និងទឹកថែមទៀតផង។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 67W SuperVOOC fast charging។
Article image
ស្មាតហ្វូន realme 12 Pro នេះ មានពណ៌ Submarine Blue និង Navigator Beige ហើយមានតម្លៃ Rs. 25,999 សម្រាប់ទំហំ 8GB+128GB និងតម្លៃមានតម្លៃ Rs. 26,999 សម្រាប់ទំហំ 8GB+256GB។ ស្មាតហ្វូន realme 12 Pro+ នេះមានតម្លៃ Rs. 29,999 សម្រាប់ទំហំ 8GB+128GB និងតម្លៃ Rs. 33,999 សម្រាប់ទំហំ 12GB+256GB ៕