ស្វែងរកពួកយើង:

realme 12 Pro+ បង្ហាញវត្តមានផ្លូវការហើយបំពាក់នូវ Periscope Telephoto អេក្រង់កោង និងបន្ទះឈីប Snapdragon 7s Gen 2

ដោយ

Koun Jab Luffy

29 មករា 2024 03:37 រសៀល

អាន 2 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង នៅថ្ងៃនេះស្មាតហ្វូនជំនាន់ថ្មី realme 12 Pro series បានប្រកាសសម្ពោធជាផ្លូវការហើយ ដោយមានចំនួន 2 ម៉ូដែលរួមមានដូចជា realme 12 Pro និង Rrealme 12 Pro Plus។ សម្រាប់ ‘Pro Plus’ គឺមានតម្លៃខ្ពស់ជាងម៉ូដែល Pro បន្តិច ពីព្រោះថា នៅលើស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនេះ ដែលប្រកាសចេញនលើទីផ្សារនាពេលនេះ គឺមានការដាក់អោយដំណើរការជាមួយនិងឡែន periscope camera ហើយថែមទំាងមានការពង្រឹងទៅលើកាមេរ៉ាគោលថែមទៀតផង។ សម្រាប់ការឌីស្សាញរូបរាងវិញ មើលទៅគឺស្រដៀងគ្នាទៅនឹងការឌីស្សាញរបស់ជំនាន់មុន realme 11 Pro Plus អញ្ចឹងដែរ ដោយខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។
សម្រាប់រូបរាងរបស់ Realme 12 Pro Plus គឺមានការតម្លើងខ្នងក្រោយពីស្បែកដែលមានគុណភាពខ្ពស់ faux leather និងមានម៉ូឌុលកាមេរ៉ារាងជារង្វង់មូល ដែលមានទៅស្រដៀងគ្នាទៅមុខនាឡិកាប្រណិតៗ luxury watches អញ្ចឹងដែរ។ ស្មាតហ្វូននេះមានកម្រ៉ាស់ 8.75mm និងមានទម្ងន់ត្រឹមតែ 196g ប៉ុណ្ណោះ។ និយាយពីផ្នែកខាងមុខនៃស្មាតហ្វូននេះវិញ គឺមានអេក្រង់ទំហំ 6.67-អ៊ីង ដែលជាកញ្ចក់ OLED មានគែមកោង មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2412 x 1080 pixels (FHD+) និងមានល្បឿនអាចរត់បាន 120Hz refresh rate។ បន្ទះអេក្រង់នេះ មានកម្រិត 10-bit panel និងមានរន្ធមួយគ្រាប់នៅចំកណ្តាល ហើយនិងមានការទ្រទ្រង់បានល្បឿន 240Hz touch sampling rate, 2160Hz PWM dimming និងមានកម្រិត 950nits peak brightness ។
ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 7s Gen 2 និងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែកមុខកម្មវិធី Realme UI 5.0។ និយាយពីកាមេរ៉ាថតរូបវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោល OIS-assisted ទំហំ 50MP Sony IMX890 និងគ្រាប់ទីពីរជាប្រភេទ OIS-assisted ទំហំ 64MP OmniVision OV64B 3x periscope telephoto shooter ខណៈដែលគ្រាប់ទីបីមានទំហំ 8MP ultrawide។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 32MP selfie camera។
realme 12 Pro+ មានថ្មទំហំ 5,000mAh កម្លាំងសាក 67W wired charging និងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ រួមជាមួយនិង Dolby Atmos-supported dual stereo speakers ផងដែរ។
Article image
realme 12 Pro+ ទំហំ 8GB+128GB មានតម្លៃ ₹29,999 (~$360) និងទំហំ 8GB+256GB មានតម្លៃ ₹31,999 (~$385) ខណៈដែលម៉ូដែលធំជាងគេមានទំហំ 12GB+256GB មានតម្លៃ ₹33,999 (~$410)។ ស្មាតហ្វូននេះ មាបនពណ៌ Submariner Blue, Navigator Beige ឬ Explorer Red color។ សម្រាប់ការដាក់លក់ជាផ្លូវការ គឺនឹងធ្វើឡើងនៅថ្ងៃទី 6 ខែកុម្ភៈខាងមុខនេះ។