
ថ្មីៗនេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme 12X ដែលជាសមាជិកថ្មីរបស់មួយទៀតរបស់ realme 12 series។ នៅថ្ងៃនេះ ស្មាតហ្វូននេះ បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនហើយ នឹងបន្តប្រកាសចេញនៅលើទីផ្សារជាច្រើនទៀតផងដែរនៅពេលឆាប់ៗនេះ។
ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67-អ៊ីង ដែលជាប្រភេទកញ្ចក់ LCD screen បង្ហាញចេញបានជាមួយល្បឿន 120Hz refresh rate។ នៅលើអេក្រង់ស្មាតហ្វូននេះ គឺមានការគាំទ្រនូវពន្លឺ peak brightness 625 nits។ ស្មាតហ្វូន realme 12X មានកម្រ៉ាស់ស្តើងត្រឹមតែ 7.89mm និងមានទម្ងន់ 190g។

និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 6100+ រ៉េមទំហំ 12GB+12GB (Virtual RAM) និងរត់នៅលើស្បែកមុខកម្មវិធី realme UI 5.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh និងមានកម្លាំងសាក 15W fast charging។ ចំពោះការថតរូប និងវីដេអូនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel និងមានកាមេរ៉ាមុខទំហំ 8-Megapixel។

នៅលើស្មាតហ្វូនស៊េរីថ្មី realme 12X ក៏មានការតម្លើងនូវបច្ចេកវិទ្យាការពារជ្រាបទឹកកម្រិត IP54 និងមានប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងសម្រាប់ធ្វើការដោះសារ និងចាក់សោសុវត្ថិភាពផងដែរ។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនប្រកាសចេញជាមួយនិងជម្រើស 2 ទំហំរួមមាន 12GB+256GB និង 12GB+512GB ហើយនិងមានពីរពណ៌គឺ bluebird និង black jade។ សម្រាប់ទំហំ 256GB មានតម្លៃ ¥1399 និងទំហំ 512GB មានតម្លៃ ¥1599។ ស្មាតហ្វូន realme 12X នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2024។
